កូនប៉ា
—————————————————————————————————-
ក្រែងលោអ្ហែងច្រឡំ!!!
នៅក្នុងព្រៃមួយមានសត្វស្រមោចមួយក្បាលជាមួយនឹងដំរីមួយក្បាលជាមិត្តភ័ក្តនឹងគ្នា។
ថ្ងៃមួយដំរីនឹងស្រមោចបានទៅមុជទឹកជ្រោះជាមួយគ្នា ដំរីបានចុះទៅមុជទឹកមុនស្រមោច បានមួយសន្ទុះធំស្រាប់តែស្រមោចហៅដំរី៖
ស្រមោចៈ ដំរីអើយ៎!!!
ដំរីៈ មានការអី?
ស្រមោចៈ ឡើងម៉ោនេះម៉ាភ្លេត
ដំរីឭមិត្តភ័ក្តហៅក៏ឡើង។ ស្រាប់តែមិនទាន់បានអីផងស្រមោចក៏ប្រាប់អោយដំរីចុះទៅវិញចុះ។ ដំរីឭដូច្នោះក៏សួរស្រមោច៖
ដំរីៈ ចុះវាថីអ្ហែងបានជាម្តងហៅអញឡើង ដល់ទៅអញឡើងហើយអោយអញចុះវិញចឹង?
ស្រមោចៈ មិញអញបាត់ខោមុជទឹករកមិនឃើញ បំណងហៅអ្ហែងឡើងមើលៗគ្រែងលោអ្ហែងច្រលំខោរបស់អញ!!!
ដំរីៈ !!!

————————————————————————————————–
គឺខ្ញុំ……
————————————————————————————————-
Child Brain
————————————————————————————————-
ខួបកំណើតជ្រូក
មានគ្រួសារជ្រូកមួយបានធ្វើពិធីខួបកំណើតឲកូនរបស់ខ្លួនហើយបានអញ្ជើញក្មេងៗរបស់ ញាតិមិត្តជិតខាងចូលរួមមានដូចជាកូនមាន់ កូនកណ្តុល កូនឆ្មា កូនឆ្កែ និងកូនគោ។ ក្រោយពិធីជប់លៀងរួចរាល់កូនសត្វទាំងអស់បានវិលត្រលប់មកផ្ទះរៀងៗខ្លួន។ ដំណាលពីកូនឆ្កែពេលមកដល់ផ្ទះមេរបស់វាសួរថា៖
មេឆ្កែៈ ម៉េចហើយកូនទៅខួបកំណើតរបស់កូនជ្រូកថ្ងៃនេះបានអីឆ្ងាញ់ខ្លះ?
កូនៈ មានអីទេម៉ែផ្ទះជ្រូកមានតែកន្ទួកបុកដើមចេកជាមួយបាយសល់ពីមនុស្សនឹង។
មេឆ្កែៈ ខ្ពើមណាស់កូនកុំនិយាយលឺៗពេកប៉ាកូនកំពុងពិសារអាចម៍……។
!!!!!!

————————————————————————————————-
ព្រឹត្តិការណ៍ថ្ងៃបើកប្រាក់ខែ
————————————————————————————————-
ក្រោកឈរបានជាគ្នា
នៅក្នុងថ្នាក់បឋមសិក្សាមួយកន្លែង គ្រូស្រីម្នាក់កំពុងបង្រៀនមុខវិជ្ជា សិក្សាសង្គមដល់កូនសិស្សតូចៗថ្នាក់ទី ៣ របស់ខ្លួន ។
អ្នកគ្រូ : នៅក្នុងបន្ទប់រៀនយើងនេះ មានប្អូនណាគិតខ្លួនឯងថា មនុស្សអាក្រក់ ចិត្តខ្មៅ ដែលសង្គមគេមិនត្រូវការទេ បើមានឱក្រោក ឈរឡើង ។
នៅក្នុងបន្ទាប់រៀនស្ងាត់ឈឹង ។ អ្នកគ្រូឃើញដូច្នេះក៏ញញឹមពេញចិត្ត ព្រោះ គិតថា កូនសិស្សយល់ពីមេរៀន ដឹងអំពើល្អ អាក្រក់ ប៉ុន្តែ ញញឹមមិនបានយូរប៉ុន្មានផង កូនសិស្សប្រុសម្នាក់ក៏ក្រោកឈរ ឡើង ។ អ្នកគ្រូឃើញដូច្នេះ ប្រញាប់រួសរាន់សួរឡើងៈ
អ្នកគ្រូ : អូហ៍ ប្អូនគិតថាខ្លួនឯងជាមនុស្សអាក្រក់មែនទេ ?
ក្មេងប្រុស : អត់ទេអ្នកគ្រូ !
អ្នកគ្រូ : ចុះប្អូនក្រោកឈរធ្វើអ្វី ?
ក្មេងប្រុស : ព្រោះខ្ញុំនែ៎ ! អាណិតអ្នកគ្រូ ឃើញអ្នកគ្រូឈរតែម្នាក់ ឯង ហើយកូនសិស្សក្នុងថ្នាក់សុទ្ធតែមនុស្សល្អៗ ។
អ្នកគ្រូ : អុញ !
————————————————————————————————-
អ្នកដែលស្រាវជ្រាវឃើញទី្វបអាមេរិកជាលើកដំបូង
ក្នុងថ្នាក់រៀនបឋមសិក្សាមួយ គ្រូបានសួរទៅកាន់កេ្មងស្រីម៉ាល័យថាៈ
គ្រូៈ មើលប្អូនម៉ាល័យ ប្អូនឡើងក្តារខៀន ហើយចង្អុលប្រាប់មិត្តភក្តិ មើលថាទី្វបអាមេរិកនៅត្រង់ណាលើផែនទីនេះ?
បន្ទាប់ពីនោះ កេ្មងស្រីម៉ាល័យបានចង្អុលចំទីកនែ្លងត្រឹមត្រូវ គ្រូនិង បណ្តាមិត្តភក្តិទះដៃកោតសរសើរ។ បន្ទាប់មកទៀតគ្រូបានសួរបន្តទៅកាន់កេ្មង ប្រុសតុំវិញម្តង៖
គ្រូៈ មើល!ប្អូនតុំ ដឹងទេថានរណាជាអ្នកស្រាវជ្រាវឃើញទី្វប អាមេរិកមុនដំបូងគេ?
កេ្មងប្រុសតុំៈ បាទអ្នកគ្រូ គឺកេ្មងស្រីម៉ាល័យ។
គ្រូៈ អុញ!
————————————————————————————————-
បណ្តាំពេទ្យ
ពូឃ្លាំងមានការបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់គាត់មួយថ្ងៃៗចេះតែទ្រុឌទ្រោមទៅៗ។ គាត់ក៏សំរេចចិត្តទៅពិគ្រោះយោបលជាមួយគ្រូពេទ្យនៅឯមណ្ឌលសុខភាព។
ពូឃ្លាំងៈ លោកគ្រូពេទ្យខ្ញុំបាទរាល់ថ្ងៃនេះមិនដឹងជាមានរោគអ្វីទេ ដេកមិនលក់សោះទោះប្រឹងធ្មេចភ្នែកយ៉ាងណាក៏នៅតែមិនបានផលសោះឡើយ។
ពេទ្យៈ អូ! បើអីចឹងពូធ្វើតាមខ្ញុំចុះធានាថាពូពិតជាគេងលក់យ៉ាងរហ័ស។
ពូឃ្លាំងៈ ពិតមែនរឺ? បើអីចឹងសូមលោកគ្រូនិយាយមកចុះ!
ពេទ្យៈ នៅពេលលោកពូចូលដំណេក ពូត្រូវរាប់អោយគ្រប់ពី១ដល់១០០០នោះពូប្រាកដជាគេងលក់យ៉ាងឆាប់រហ័សមិនខាន។
ពូឃ្លាំងៈ បាទ! លោកគ្រូពេទ្យ ខ្ញុំនឹងព្យាយាមធ្វើតាមការណែនាំនេះ។
៣ថ្ងៃក្រោយពូឃ្លាំងបានមកជួបលោកគ្រូពេទ្យម្តងទៀត។
គ្រូពេទ្យៈ យ៉ាងម៉េចហើយពូ លទ្ធផលយ៉ាងណាដែរចំពោះការណែនាំរបស់ខ្ញុំ?
ពូឃ្លាំងៈ បាទ! លោកគ្រូពេទ្យ ខ្ញុំនៅតែគេងមិនលក់ដដែលហើយកាន់តែយ៉ាប់ជាងកាលពីមុនទៅទៀត។
គ្រូពេទ្យៈ ចុះពូមានរាប់ពី១ដល់១០០០រឺអត់?
ពូឃ្លាំងៈ បាទ! ខ្ញុំរាប់ហើយ តែពេលខ្ញុំរាប់ដល់លេខ១៥០ ខ្ញុំក៏បើកភ្នែកលែងរួច។ ហេតុនេះខ្ញុំខ្លាចរាប់មិនគ្រប់ដល់១០០០តាមបណ្តាំរបស់លោក ខ្ញុំក៏ឆុងកាហ្វេផឹក១កែវ។ ប៉ុន្តែដល់ខ្ញុំរាប់គ្រប់១០០០ សូម្បីតែស្ងាបក៏គ្មានដែរលោកគ្រូពេទ្យ។
គ្រូពេទ្យៈ ថាម៉េច????
————————————————————————————————-
រួចគ្នា
បុរសម្នាក់បានដើរសំដៅទៅផ្ទះសេដ្ឋីម៉ៅស្វិតម្នាក់យ៉ាងប្រញាប់ប្រញាល់។ ពេលទៅដល់មុខរបងផ្ទះសេដ្ឋី បុរសនោះបានចុចកណ្តឹងអោយបើកទ្វារ។
សេដ្ឋីៈ តើឯងមករកយើងមានការអ្វី?
បុរសៈ ខ្ញុំមកនេះគឺសុំអោយលោកជួយយកប្រពន្ធខ្ញុំទៅមន្ទីរពេទ្យ និងជួយចេញថ្លៃព្យាបាលផងព្រោះឆ្កែរបស់លោកបានខាំប្រពន្ធខ្ញុំនៅតាមផ្លូវ។
សេដ្ឋីៈ អឺ! មិនអីទេ បើអីចឹងឯងយកឆ្កែរបស់ឯងមកអោយខាំប្រពន្ធយើងវិញទៅគឺរួចគ្នាហើយ។ ឯងចង់អោយខាំប៉ុន្មានចង្កូមក៏បានដែរ យើងមិនថាអីទេ។
បុរសៈ ???????
————————————————————————————————-
ត្រូវធ្វើអ្វីតាមលំដាប់លំដោយ
ម៉ែៈ ចយ! ក្រែងម៉ាក់ប្រាប់ថាអោយលាងចាន ពេលធ្វើលំហាត់រួចមែនទេ? ឥឡូវចាននៅឱ្យស្រកាកពេញហ្នឹងដដែល ហើយបែរជាមកអង្គុយមើលទូរទស្សន៍ទៅវិញ។
ចយៈ មិនអីទេម៉ែ! ព្រោះខ្ញុំមិនទាន់បានធ្វើលំហាត់រួចឯណា…..
ម៉ែៈ !!!
————————————————————————————————-
ម៉ោងគណិតវិទ្យាមួយ
នៅម៉ោងគណិតវិទ្យាមួយ គ្រូបានលើកឧទាហរណ៍ងាយៗទៅកាន់សិស្ស៖
គ្រូៈ ឧបមាថាអ្នកគ្រូអោយឆ្កែ២ក្បាល ហើយអោយ២ក្បាលទៀត រួចហើយថែម២ក្បាលទៀតទៅប្អូន តើប្អូនមានឆ្កែទាំងអស់ប៉ុន្មានក្បាល?
ឆ្លូញៈ ប្រាំពីរក្បាល!
គ្រូៈ ស្តាប់ម្តងទៀតអោយច្បាស់ណា! ឧបមាថាអ្នកគ្រូអោយឆ្កែ២ក្បាល ហើយអោយ២ក្បាលទៀត រួចហើយថែម២ក្បាលទៀតទៅប្អូន តើប្អូនមានឆ្កែទាំងអស់ប៉ុន្មានក្បាល?
ឆ្លូញៈ ប្រាំពីរក្បាល!
គ្រូៈ ឥឡូវអីចេះចុះ! ឧបមាថាអ្នកគ្រូអោយផ្លែប៉ោម២ផ្លែ ហើយអោយ២ផ្លែទៀត រួចថែម២ផ្លែទៀតទៅប្អូន តើប្អូនមានផ្លែប៉ោមទាំងអស់ប៉ុន្មានផ្លែ?
ឆ្លូញៈ ប្រាំមួយផ្លែ!
គ្រូៈ ល្អ! ហើយចុះបើអ្នកគ្រូអោយឆ្កែ២ក្បាល ហើយអោយ២ក្បាលទៀត រួចហើយថែម២ក្បាលទៀតទៅប្អូន តើប្អូនមានឆ្កែទាំងអស់ប៉ុន្មានក្បាល?
ឆ្លូញៈ ប្រាំពីរក្បាល!
គ្រូៈ អញឆ្ងល់អ្ហែងដល់ហើយអាឆ្លូញ…អោយបូកប៉ុន្មានដងហើយនៅតែមិនត្រូវចឹងអ្ហះ?
ឆ្លូញៈ បាទ! ព្រោះខ្ញុំមានឆ្កែមួយក្បាលនៅផ្ទះស្រាប់ហើយ។
គ្រូៈ (sic!)
nay]tþmesnIy_ Kn; KIm GeBa¢IjcuHsYrsuxTukçkgTB½enAekaHBUlIév: nigekaHtag










![Tulum Mexico in Late Afternoon Light [Explore #1, THANK YOU] Tulum Mexico in Late Afternoon Light [Explore #1, THANK YOU]](http://static.flickr.com/5470/7235972310_8c25258da5_t.jpg)



សួស្តីបងប្អូនញ្ញាតិមិត្ត