បណ្ណសារចំណាត់ក្រុម៖ វប្បធម៌ខ្មែរ

ទៅវត្តបុណ្យភ្ជុំ

រនោចខែភ្ជុំ                        ញាតិមិត្តជួបជុំ                             មូលមីរទៅវត្ត

ដើមអាទិ៍បិណ្ឌមួយ             រហូតផ្តាច់ព្រ័ត្រ                            មួយកមួយមាត់

ឧទ្ទិសដូនតា។

បង្អែមចំអាប                      សាងចុះមិនសាប                         ថែមទៀនធូបផ្កា

កុសលផលបុណ្យ              ឲ្យដល់សាច់សារ                         ប្រេតឫទេវតា

ហេតុយើងមិនដឹង។

បើលុះទេវតា                     ស្បើយពីទោសា                          ធូរចិត្តមិនតឹង

នេះគឺមគ្គផល                    ដែលខិតខំប្រឹង                            កសាងលំនឹង

សាងធម៌លាងបាប។

នឹងភពជាប្រេត                  កម្មពៀរជាប្រេត                          ធ្លាក់ខ្លួនដុនដាប

អត់ឃ្លានចាំញាតិ                ចូលជួយបន្សាប                          ឱនលុតលូនក្រាប

ចង្ហាន់តាមសង្ឃ។

ហេតុនេះរួសរាន់                ប្រញាប់ឲ្យទាន់                            កុំនៅបង្អង់

វេរចង្ហាន់នោះ                    កាមាស្មោះត្រង់                           ចិត្តផ្សងតម្រង់

ឲ្យដល់សារញាតិ៕

ស្រីទូច

ហាមចែកចាយយកធ្វើជាស្នាដៃខ្លួនឯងវ៉ើយ…!!!

ថ្ងៃសុក្រ ទី១៣

ចូរ​ចងចាំ​ថា ខែ​ណា​ដែល​ចាប់ផ្តើម​ដោយ​ថ្ងៃអាទិត្យ ខែ​នោះ​នឹង​មាន​ថ្ងៃ​សុក្រ​ទី​១៣​។​តាម​ប្រក្រតិទិន​សកល​ដែល​យើង​ប្រើ​សព្វថ្ងៃនេះ ក្នុង​មួយ​ឆ្នាំ​យ៉ាងហោចណាស់ មាន​ខែ​ណាមួយ​នោះ​មាន​ថ្ងៃ​សុក្រ ទី​១៣, ហើយ​យ៉ាងច្រើន​បំផុត​ឆ្នាំ​ខ្លះ​មាន​ថ្ងៃ​សុក្រ ទី​១៣​ចំនួន​៣​ដង​។ រហូតដល់​ឆ្នាំ​២០១៥​ទើប​ថ្ងៃ​សុក្រ ទី​១៣​លេច​ចេញ​ម្តង​ទៀត​ចំនួន​៣​ដង ក្នុង​មួយ​ឆ្នាំ​ជាថ្មី​ម្តងទៀត​។​
ហេតុអ្វី​បាន​ជា​មនុស្ស​ខ្លាច​ថ្ងៃ​សុក្រ​ទី​១៣?
វប្បធ៌ម​ខ្លះ​មិន​ជឿ​លើ​អព្ភូតហេតុ​នៃ​ថ្ងៃ​សុក្រ ទី​១៣​ទេ​, ក្នុងនោះ​រួមមាន​វប្បធ៌ម​ខ្មែរ​ផង​ដែរ​។ តាម​ការស្រាវជ្រាវ​បញ្ជាក់ថា មុន​សតវត្សរ៍​ទី​១៩​គេ​មិនឃើញ​មាន​ភស្តុតាង​នៃ​ការសរសេរ​ណាមួយ​ទាក់ទង​នឹង​ថ្ងៃ​សុក្រ ទី​១៣​ទេ​។ គេ​ឃើញ​មាន​ឯកសារយោង​ជា​ភាសា អង់គ្លេស​ទាក់ទង​នឹង​ថ្ងៃ​នេះ​ដែល​ចំណាស់​បំផុត​ក្នុង​សៀវភៅ​ជីវប្រវត្តិ​របស់​ហ្សី​យោអា​ស៊ីណូ រូស្ស៊ី​នី (Gioachino Rossini) នា​ឆ្នាំ​១៨៦៩​។ ទោះជា​យ៉ាងនេះ​ក្តី​ជំនឿ​អំពី​រឿង​នេះ បាន​ត្រូវ​ចំឡង​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នៅ​អឺរុប​តាំងពី​យូរយារ​ណាស់ម​ក​ហើយ​។ មាន ទ្រឹស្តី​ជាច្រើន​បាន​និយាយ​អំពី​ប្រភព​នៃ​ថ្ងៃ​សុក្រ ទី​១៣​នេះ​, ក្នុងនោះ​មាន​ទ្រឹស្តី​មួយ សង្កត់ធ្ងន់​ទៅលើ​ហេតុផល​ដែល​ថា​ថ្ងៃ​នោះ​ជា​ថ្ងៃ​ស៊យ ដោយសារ​វា​ជា​ថ្ងៃ​ដែលរ​បស់ ស៊យ​ពីរបាន​ជួប​គ្នា​នោះ​គឺ​លេខ​១៣ និង​ថ្ងៃ​សុក្រ​។​
តាម​លេខវិទ្យា (numerology=​ជា​ប្រព័ន្ធ​, ជា​ប្រពៃណី​ឬ​ជំនឿ​ទៅលើ​អាថ៌កំបាំង និង​ទំនាក់ទំនង​រវាង​លេខ​ជាមួយនឹង​វត្ថុ​មានជីវិត​នានា​) លេខ​១២​ត្រូវបាន​ចាត់ទុក​ថា ជា​លេខ​នៃ​ភាព​ពេញលេញ​ដូច​ដែល​វា​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ខែ​ទាំង​១២​នៃ​ឆ្នាំ​,​សញ្ញា ឆ្នាំ​ទាំង​១២, ម៉ោង​ទាំង​១២​នៃ​នាឡិកា​, កុល​សម្ពន្ធ័​ទាំង​១២​របស់​អ៊ីស្រាអែល​,​សា​វ័ក ទាំង​១២​របស់​ព្រះ​គ្រឹះ​, ក្នុងពេលនោះ​លេខ​១៣​ត្រូវបាន​ចាត់ទុក​ថា​មិន​មាន​សភាព ធម្មតា​, បំពាន​ទៅ​លើ​ភាព​ពេញលេញ​នេះ​។ វា​ក៏​ផ្តើម​ចេញ​ផងដែរ​ពី​ទេវ​កថា​របស់ ជនជាតិ ន័​រ (Norse) ដែល​និយាយថា​បើ​មាន​មនុស្ស​១៣​នាក់​អង្គុយ​នៅ​នឹង​តុ​មួយ ជា​លទ្ធផល​វា​នឹង​ធ្វើឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ក្នុងពេល​ទទួល​ទានអា​រ​ហារ​ល្ងាច​។

ចំពោះ ពួក​លោក​ខាងលិច ភាគ​ច្រើន​ថ្ងៃ​សុក្រ​ត្រូវបាន​គេ​ចាត់ទុកជា​ថ្ងៃ​នៃ​សំណាង អាក្រក់ យ៉ាងហោចណាស់​ក៏​តាំងតែ​ពី​សតវត្សរ៍​ទី​១៤​មក​ម្លេះ តាម​រឿងនិទាន ខេន​ធើ​ប្យូ​រី (The Centerbury Tales) ហើយ​អ្នក​ប្រកប​វិជ្ជាជីវៈ​ជាច្រើន​ចាត់ទុកថា ថ្ងៃ​សុក្រ​ជា​ថ្ងៃ​មិន​ល្អ​ទេ​សំរាប់​ការធ្វើដំណើរ និង​សំរាប់​ការបង្ហាញ​គំរោងការ​ថ្មី​។​តាំងតែ ពី​ទសវត្សរ៍​ឆ្នាំ​១៨០០​មក ថ្ងៃ​សុក្រ​បាន​ផ្សារ​ភ្ជាប់​នឹង​ភាព​ជ្រួលច្របល់​នៃ​ផ្សារ​ហ៊ុន និង​គ្រោះមហន្តរាយ​នានា​។ គេ​ក៏​កត់សំគាល់​ផង​ដែរ​ថា វា​ជា​ថ្ងៃ​នៃ​សំណាងអាក្រក់ ព្រោះ តែ​តាម​គម្ពីរ​សាសនា​គ្រឹស្ត ព្រះ​យេស៊ូ​វ​ត្រូវគេ​ឆ្កាង​នៅ​ថ្ងៃ​សុក្រ​។​
តើ​វា​មាន​ផលប៉ះពាល់​សង្គម​បែបណា​នា​ថ្ងៃ​សុក្រ​ទី​១៣​នេះ​?
យោង​តាម​វិទ្យាស្ថាន​the Stress Management Center and Phobia Institute មាន​ទីតាំង​នៅ​ក្រុង​អា​សឺ​វី​ល​(Asheville)​រដ្ឋ​ណត ខា​រ៉ូ​ឡាយណា ( North Carolina) សហរដ្ឋអាមេរិក មាន​ការប៉ាន់ស្មាន​មួយ​បញ្ជាក់ថា មាន​មនុស្ស​ចន្លោះ​ពី​១៧ ទៅ ២១​លាន​នាក់​នៅ​អាមេរិក​បាន​រង​ផលប៉ះពាល់​ដោយ​សេចក្តី​ភ័យខ្លាច​នា​ថ្ងៃ​សុក្រ ទី​១៣ នេះ​។​មនុស្ស​ខ្លះ ព្រោះតែ​ការភ័យខ្លាច​បាន​ធ្វើខ្លួន​ឲ្យ​ដូចជន​ពិការ​អញ្ចឹង​ពោល​គឺ បោះបង់​ទម្លាប់​រកស៊ី​ធម្មតា មិន​ជិះ​យន្តហោះ ហើយ​ខ្លះ​មិន​ទាំង​ចាកចេញ ពី​គ្រែ​ដេក​ផង​។ “​គេ​ប៉ាន់ប្រមាណ​ថា ទឹកប្រាក់​៨០០​ទៅ​៩០០​លាន​ដុល្លា​បាន​ត្រូ ខាតបង់​ក្នុង​មុខ​ជំនួញ​នា​ថ្ងៃ​សុក្រ​ទី​១៣”​។ មាន​នូវ​ការសិក្សា​ប្រកប​ដោយ​ជំលោះ​អំពី ភាព​ប្រថុយប្រថាន​នៃ​គ្រោះថ្នាក់​នា​ថ្ងៃ​សុក្រ​ទី​១៣​។ អង្គការ (Dutch Centre for Insurance Statistics (CVS) នៅ​ខែ​មិថុនា ឆ្នាំ​២០០៨​បាន​សង្កត់ធ្ងន់ថា​៖ “​គ្រោះថ្នាក់​និង​សេចក្តីរាយការណ៍​អំពី​អគ្គីភ័យ ព្រមទាំង​ចោរលួច​ដែល​កើតមាន នា​ថ្ងៃ​សុក្រ ទី​១៣​គឺ​មាន​តិច​ជាង​អ្វី​ដែល​កើតមាន​ក្នុង​ថ្ងៃ​សុក្រ​ធម្មតា​ព្រោះ មនុស្សម្នា បាន​ប្រុងប្រយ័ត្ន​បំផុត​ឬ​នាំ​គ្នា​នៅ​ផ្ទះ​”​។​ទោះជា​យ៉ាងនេះ ក្តី​តាម​ការសិក្សា​របស់​កាសែត British MedicalJournal បានឲ្យដឹង​ថា​តួលេខ​គ្រោះថ្នាក់​ចរាចរ​នា​ថ្ងៃ​សុក្រ ទី​១៣ មាន​ការកើនឡើង​បើ​ប្រៀប​នឹង​ថ្ងៃ​សុក្រ​ធម្មតា​។

ព្រះយេស៊ូត្រូវបានឆ្កាងនៅថ្ងៃសុក្រ

ព្រះយេស៊ូវត្រូវឆ្កាងនាថ្ងៃសុក្រនាំឲ្យគេជឿថាថ្ងៃសុក្រជាថ្ងៃនៃសំណាងអាក្រក់

Happy New Year 2010! សួស្តីឆ្នាំថ្មី ២០១០

May this New Year bring newly found prosperity, love, happiness and delight in your life.

“When you’re lonely, I wish you Love!
When you’re down, I wish you Joy!
When you’re troubled, I wish you Peace!
When things seem empty, I wish you Hope!
Have a Happy New Year!”

This bright New Year is given to me to live each day with zest, to daily grow and try to be my highest and my best!

May the dawning of this New Year, fill your heart with new hopes, open up new horizons and bring for you promises of brighter tomorrows. May you have a great New Year.

As the new year blossoms, may the journey of your life be fragrant with new opportunities, your days be bright with new hopes and your heart be happy with love!

HAPPY NEW YEAR!

ដំណេកជាឥរិយាបថទីមួយរបស់ខែ្មរ

ក្នុង​ច្បាប់​បណ្តាំ​បិតា ឬ​ច្បាប់​កូន នៅ​ល្បើក មាន​ឃ្លា​មួយ​បាន​ចែង​ថា “​ទោះ​ប្រុស​ទោះ​ស្រី បើ​មានប្ញក​បី ដូច​ច្បាប់​លោក​ថា ប្ញ​កដេក​ប្ញ​ក​ដើរ ប្ញ​ក​ស៊ី​អាហារ ជា​អ្នករក្សា ឥរិយា​មាយា​ទ​”​។  ហើយ​នៅក្នុង​ច្បាប់​ជាច្រើន​ទៀត ដូចជា កេ​រិ៏្ត​កាល ច្បាប់​អរិយ​សត្ថា ច្បាប់​ប្រុស ច្បាប់​ពាក្យចាស់ ។​ល​។ សុទ្ធតែ​មាន​ឃ្លា​អប់រំ​អំពី​ឥរិយាបថ “​ដេក​”​យ៉ាង ច្បាស់លាស់​។​

ប្រជាពលរដ្ឋ​ខែ្មរ​ជា​ប្រជាពលរដ្ឋ​ដ៏​ថៃ្ល​ថ្នូ​រមួយ ដែល​អារ្យ​ជនបរទេស​បាន​វាយ​ត​មៃ្ល តាំងពី​យូរយារ​មក​ម៉េះ្ល​។  នៅក្នុង​កំណត់ហេតុ​របស់​ជី​តាខ្វាន់ អ្នកប្រ​វតិ្ត​វិទូ របស់​ចិន​នា​សម័យអង្គរ​មាន​រៀបរាប់​យ៉ាង​ច្រើន​អំពី​ឥរិយាបថ​រៀបរយ គ្រប់បែបយ៉ាង របស់​ប្រជាពលរដ្ឋ​ខែ្មរ​នា​សម័យ​នោះ​។  ឥរិយាបថ​រៀបរយ​គឺជា​វិន័យ​មួយ ដែល​បណ្តា ប្រជាជាតិ​មាន​អារ្យ​ធម៌‌​ជឿនលឿន តែង​កំណត់​ជា​ទំនៀមទម្លាប់​ប្រចាំ​ជាតិ​សាសន៍ របស់​គេ​រៀងៗ​ខ្លួន​។ ក៏​តាមរយៈ​នៃ​ការរក្សា​ខ្ជាប់ខ្ជួន នៃ​ប្រពៃណី​ទំនៀមទម្លាប់ ទាំងអស់​នេះ​ដែរ​។ ដែល​ជាតិ​សាសន៍​នី​មួយៗ លើ​សកលលោក​អាច​ធើ្វ​ឲ្យ គេ​ស្គាល់​អត្តភាព និង កិតិ្ត​យសរ​បស់ខ្លួន​យ៉ាង​ងាយ​បំផុត​។​

ដូច​បញ្ជាក់​ខាងលើ ក្នុងចំណោម​ឥរិយ​បថ​រៀបរយ​សំខាន់ៗ​របស់​ខែ្មរ ដំណេក​គឺជា ឥ​យាប​ថ​ដ៏​សំខាន់​មួយ ដែល​ច្បាប់​ខែ្មរ​ជាច្រើន​បាន​លើក​មក​អប់រំ​កូនចៅ​របស់​ខ្លួន​។  ក្នុង​ច្បាប់​កេរ្តិ៍​កាល​បានកំណត់​ច្បាស់​ថា ដំណេក​គឺជា​ឥរិយ​បថ​មួយ ប្រកប​ដោយ​ក្បួនខ្នាត​ត្រឹមត្រូវ​។ ពោល​គឺ ឲ្យមាន​ក​នែ្ល​ង​បិទបាំង​ជា​បន្ទប់​ដាច់​ដោយែ​ឡក​ពីក​នែ្ល​ង​ទទួលភ្ញៀវ និង​ក​នែ្ល​ង​អាស្រ័យ​បាយទឹក​។  បើ​ផ្ទះ​ណា​គ្មាន​របៀប​ច្រឡូកច្រឡំ​កនែ្លងដេក​និងក​នែ្ល​ង​ទទួលភ្ញៀវ ឬ​ជាមួយ​ក​នែ្ល​ង​ហូប​បាយ​នោះ​គេ​បន្ទោស​ប្រដូច​ទៅ​នឹង​សត្វ​ថា “​ស៊ី​ត្រង់ណា​ជុះ​ត្រង់​ហ្នឹង ដេក​ត្រង់​ហ្នឹង​”​។  ទនឹ្ទមគ្នា​នឹង​ការរៀបចំ​ឲ្យមាន​ក្បួនខ្នាត​នេះ ក៏​ត្រូវ​ថែទាំ​សម្អាត​សម្អាង​ឲ្យមាន​អនាម័យ កុំឲ្យ​មុង​ខ្នើយកាន់​ញើស​កែ្អ​ល ធុំក្លិន​ជូរ​ផ្អូម​ឡើង​ខ្មៅ​គគ្រិច ហើយ​គ្រែក​នេ្ទ​លមាន​សង្កើច​ខាំ​រំខាន​ដេក​មិន​លក់​។  ម្លោះ​ហើយ​បានជា​នៅក្នុង​ច្បាប់​នោះ​លោក​ណែនាំ​ថា “​ដំណេក​ជា ខ្នាត​ឲ្យ​សម្អាត​សម្អាង​ជា ទើប​ទេវតា​រក្សា​សិរី​សួ​សី្ត​”​។​

កិរិយា “​ដេក​” នេះ បើ​តាម​ច្បាប់​វេជ្ជសាស្ត្រ​គឺជា​ឥរិយា​ធម្មជាតិ​ចាំបាច់ ដែល​មនុស្ស សត្វ ទាំងអស់​ត្រូវតែ​ប្រព្រឹត្តទៅ​ដោយ​ស្វ័យប្រវតិ្ត ដើម្បី​ឲ្យ​រូបកាយ​បានសម្រាក ជា​ឱកាស​ឲ្យ​កោសិកា​ទាំងឡាយ​ផ្សះផ្សា​មុខរបួស​របស់​ខ្លួន​ផង និង​បង្កើន​រូបរាង​របស់​ពួក​វា​ផង​។  ការ​សម្រាន្ត​8​ម៉ោង​ក្នុង​មួយ​ថៃ្ង យប់ ដោយ​ទៀងទាត់ អាច​នឹង​ធើ្វ​ឲ្យ​មនុស្ស ពេញវ័យ​មាន​សុខភាព​បរិបូណ៌‌​។  ប៉ុ​នែ្តរា​ល់​ការ​សម្រាកសម្រាន្ត​របស់​ខែ្មរ​ត្រូវមាន​របៀបរបប​សម​ស្រប​តាម​ប្រពៃណី ទើប​ដំណេក​នេះ​អាច​ផ្តល់​សុខភាព​ផង និង​ផ្តល់​កិតិ្ត​យស​ផងដែរ​។  ដំណេក​មិន​គប្បី​អាច​នឹង​មាន​ពាក្យ​ដំនៀល​ថា “​អា​ទ្រមក់ អា​កម្ជិល ដេក​ដូច​ងាប់ ស៊ី​ដូច​ជ្រូក​” ។​ល​។ បុរាណ​ខែ្ម​រតែង​ប្រដៅ​កូនប្រុស​ស្រី​ឲ្យ​ចេះ​ភ្ញាក់​ពី​ដំណេក​ឲ្យ​រហ័ស​រហួន ព្រោះ​ជា​ការពិត​ណាស់​ទោះជា​ក្នុង​ច្បាប់​វេជ្ជសាស្ត្រ​កី្ត ការ​ភ្ញាក់​ក្រោក​ពី​ព្រលឹម ធើ្វ​ឲ្យ​អារម្មណ៍ ប្រាជ្ញា​ស្មារតី​ស្រឡះស្រឡំ​ភ្លឺស្វាង និង​អាច​ប្រកប​ការងារ​អី្វ​បាន​ទាន់ពេលវេលា និង​រីកចម្រើន​ជានិច្ច​។  មនុស្ស​ដេក​ទ្រ​មក់ ពេល​ក្រោក​ឡើង​ជ្រុល​ពេល ក៏​តាំង​តក់ក្រហល់​មីង​មាំ​ង បង្កើត​ជា​កង្វល់​កំហឹង​ឈ្លោះទាស់ទែង​ក្នុង​រង្វង់​គ្រួសារ បង្ក​ជា​វិបតិ្ត អន្តរាយ​ផ្សេងៗ​ជានិច្ចកាល​។  ហើយ​នៅ​ពេល​ចេញ​ទៅ​ប្រកប​ការងារ​អី្វ ក៏​ខកខាន​ចាញ់​បៀ​ប​អ្នកផង​ធើ្វ​ឲ្យ​សោកស្តាយ​ក្រៃលែង​។  ហេតុដូចេះ្ន​ហើយ​បានជា​នៅក្នុង​ច្បាប់ កេរ្តិ៍​កាល​មាន​ឃ្លា​ថា “​កល​ខ្ជិល​ដេក​ទទូរ​ដល់​ថៃ្ង​រះ​ពេញ​ព​នឺ្ល​”, “​ដេក យប់​កុំ​ដំអក់​ឲ្យ​លង់លក់​ក្រៅ​សុចរិត​”​។  ក្នុង​ច្បាប់ប្រុស “​ទោះ​ដេក​ឲ្យ​រហ័ស ភ្ញាក់​មុន​ចាស់​ដាស់​ឡើង​លុប​”, “​នឹង​ដេក​កុំ​ទ្រមក់ ឲ្យ​លង់លក់​ក្រៅពី​ក្បួន បើ​ភ្ញាក់​ឲ្យដឹង​ខ្លួន ឡើង​អង្គុយ​កុំ​មាត់​ខ្លាំង​”​។  ក្នុង​ច្បាប់​ពាក្យចាស់ “​ដេក​យប់​កុំ​ដេក​យូរ ខ្លាច​កី្ត​ទុរជន​ដល់​ប្រាណ​” ។​ល​។ ក្នុងការ​សម្រាកសម្រាន្ត​បុរាណ​ខែ្មរ តែង​ណែនាំ​ពី​របៀប​ច្បាប់​រៀបរយ​ផ្សេងៗ​ដូចជា មាន​ក្នុង​ច្បាប់​ខ្លះ​ថា “​ដេក​យប់​ឲ្យ​រាំង​ទ្វារ ទ្រព្យ​នានា​ប្រុងប្រយ័ត្ន​…..​សំពត់​ស្លៀក​ឲ្យ​ជាប់ កុំឲ្យ​អាក្រាត​ក្រៅខ្លួន​” ជាដើម​។ ច្បាប់​ទាំងនេះ​តែង​អប់រំ​កូនចៅ​ឲ្យមាន​សុជីវធម៌‌​ក្នុង​ដំណេក  អ្នក​ដេក​ក៏​ត្រូវ​ចេះ​បិទទ្វារ ឬ​វាំងនន ព្រមទាំង​ប្រុង ប្រយ័ត្ន​តាំងពី​សំពត់​អាវ ដើម្បី​ការពារ​កេរិ៏្តខ្មាស​អាថ៌‌កំបាំង​ផ្សេងៗ​របស់ខ្លួន​។  ឯ​អ្នក​ខាង​ក្រៅ​ក៏​ចេះ​ឲ្យ​សញ្ញា​មុននឹង​ចូល ទៅ​ដាស់​អ្នក​ដេក  គួរ​គោះទ្វារ ឬ​ស្រែកហៅ​ពី​ចម្ងាយ​។ ចំពោះ​មនុស្ស​ដែល​កំពុង​ដេក  កុំ​គប្បី​ស្ទុះ​ចូល​ទៅក្នុង​បន្ទប់ ដំណេក​ក្រៅពី​របស់ខ្លួន សូម្បី​ជា​ឪពុកម្តាយ បងស្រី​-​ប្រុស​របស់​ខ្លួន​ក៏​ដោយ ប្រសិនជា​គេ​ពុំ​អញ្ជើញ​ឲ្យចូល​ទៅ​ទេ  នៅ​ពេល​ដេក​មិន​លក់ ឬ​ពេល​ដឹងខ្លួន​ម្តងៗ​។ ប្រពៃណី​ខែ្មរ​ណែនាំ​ឲ្យ​កូន​ចៅចេះ​រៀបរយ​អាកប្បកិរិយា​ត្រឹមត្រូវ ពោល​គឺ កុំ​បោះ​ជើង​ច្រងេងច្រងាង ហើយ​ប្រយ័ត្នប្រយែង​សំពត់​អាវ កុំឲ្យ​សើយលាត់​របូត​ចេញ​ពី​ខ្លួន​ឲ្យសោះ​។  សូម្បី​តែ​ទម្លាប់​ថ្ងូរ ម​មើ សង្កៀតធេ្ម​ញ ស្រ​ម៉ុក​ខ្លាំង ក៏​ចាស់ៗ​ពញាក់​មិន​ឲ្យ​កើតមាន​ក្នុង​ដំណេក​ឡើយ​។​

កូនចៅ​នៅ​តូច​ដែល​ត្រូវ​ដេក​ជាមួយ​ឪពុក​ម្តាយ ឬ​ជីដូន ជីតា បុរាណ​ខែ្មរ​តែងណែ​នាំ​ឲ្យ​ដេកទាប​ជាងចាស់ៗ ដោយ​បង្កើត​រឿងព្រេង “​តា​ព្រេង​ចាក់ទឹក​ក្តៅ​ដាក់​ក្បាល​”​។  ក្នុងករណី​ដែល​មាន​ដំណេក​ក្រៅ​បន្ទប់ ដូចជា​ក្នុង​ពិធី​បុណ្យទាន ដែល​មាន​ភ្ញៀវ​ច្រើន ចាស់ៗ​ប្រយ័ត្នប្រយែង​មិន​ឲ្យ​កូនចៅ ដេក​សំ​យ៉ុង​ជើង​មក​លើ​ភ្ញៀវ​ចាស់ៗ​ឡើយ​។  នៅ​ពេល​ដេក ទម្រេត​មិន​ទាន់​លក់ បើ​មាន​ព្រះសង្ឃ ឬ​ចាស់ព្រឹទ្ធាចារ្យ​ដើរ​មក​ជិត​នោះ​ត្រូវ​ក្រោក​អង្គុយ ឬ​អង្កុញជើង​គួរសម​ទើប​មាន ចរិយា​ល្អ​មួយ​។​

នៅក្នុង​រោងបុណ្យ​ពេល​ចាស់ៗ​ភ្ញាក់​ពី​មាន់រងាវ​ក្រោក​ថ្វាយបង្គំ​ព្រះ កេ្មងៗ បើទោះបី​អត់ងងុយ​ពី​យប់​យ៉ាងណាក៏ដោយ ក៏​ត្រូវ​ក្រោក​ចេញពី​រោងបុណ្យ ចេញទៅ​រក​ក​នែ្ល​ង​ផ្សេង ដើម្បី​សម្រាក​។ មិន​គប្បី​អាស្រ័យ​ដំណេក​នៅ​ក្នុង​វង់ ដែល​គេ​កំពុង​ប្រជុំ​ធើ្វ​ពិធី​អី្វ​មួយ​ឡើយ​។​

ចំពោះ​ស្រី្ត​ខែ្មរ មាន​វិន័យ​ក្នុងការ​ដេក​ខ្លាំង​ជាង​បុរស​ទៅទៀត ដូច​ជា​តំណម​មិន​ឲ្យ​ដេក​ផ្គាប់មុខ មិន​ដេក​បែរខ្នង​ឲ្យ​បី្ត មិន​ឲ្យ​ដេ​កមុន​បី្ត ឬ​ក្រោក​ក្រោយបី្ត មិន​ឲ្យ​ដេក​បំបៅកូន មិន​ឲ្យ​ដេក​គង​អន្ទាក់ខ្លា មិន​ឲ្យ​ដេកចំ​ខែងជើង ។​ល​។​

ប្រពៃណី​បរម​បុរាណ​មែនទែន​កំណត់​ទាំង​ទិស​នៃ​ដំណេក​ទៅទៀត  គេ​ហាម​ដាច់ខាត មិន​ឲ្យ​ដាក់​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឡើយ ព្រោះ​ទិស​នេះ គេ​បម្រុង​ទុក​សម្រាប់​ដាក់​ក្បាល​ដំណេក​របស់​សព​តែប៉ុណ្ណោះ​។  នៅក្នុង​ផ្ទះ ក្នុង​កុដិ គេ​មិន​រៀបចំ​ចុងជើង​ដំណេក​ទៅ​ចំ​ទិស​សក្ការៈបូជា​ឡើយ​។  ជាទូទៅ​ប្រជាជន​ខែ្មរ​នៅ​ជនបទ​និយម​ដាក់ ក្បាល​ដំណេក​ទៅ​ទិស​ខាងត្បូង  ហេតុដូចេះ្ន​ហើយ បាន​ជា​ផ្ទះ​នៅ​ស្រុក​ស្រែចម្ការ ទោះបី​មាន​លទ្ធភាព​ធើ្វ​សំណង់​បែរ ចំ​ទិស​ដែល​មាន​ខ្យល់​បក់​ចូល​ក៏​ដោយ ក៏​ចាស់ៗ​ទម្លាប់​ធើ្វ​ជ​ណើ្ត​រ​និង​យ៉​ខាងមុខ​នៅ​ទិស​ខាងជើង​ជានិច្ច ព្រោះ​វា​ជា​ទិស ចុង​ជើង​។

ស្រ្តីមានលក្ខណ៍ ឬស្រីគ្រប់លក្ខណ៍

បើ​តាម​វចនានុក្រម​ខែ្មរ​របស់​សមេ្តចព្រះសង្ឃរា​ជជួន ណាត បាន​ពន្យល់ថា ស្ត្រី​គ្រប់លក្ខណ៍​មានន័យ​ថា ស្រី្ត​ដែល​បរិបូណ៌‌​ដោយ​លក្ខណៈ​ល្អ​។ តាម​ច្បាប់ស្រី របស់​បណ្ឌិត​ម៉ឺន មៃ លោក​ពុំ​បាន​កំណត់​ថា​ស្រី្ត​គ្រប់លក្ខណ៍​ត្រូវមាន​លក្ខណៈ​ល្អ ប៉ុន្មាន​ប្រការ​ទេ ។​ប៉ុ​នែ្ត លោក​បាន​ហៅ​ស្រី្ត​ខាតលក្ខណ៍​ចំពោះ​នារី​ណា​ដែល​ពុំ​មាន​ចរិយា​ល្អ​ក្នុង​ឥរិយាបទ ដេក ដើរ ឈរ អង្គុយ ឬ​បង្អា​ញ ប្ញកដាក់​ប្រុសៗ ហើយ​ប្រុសៗ​បាន​ចិត្តហ៊ាន​លូកលាន់​រូបរាងកាយ  ក្រៅពីនេះ​លោក​បណ្ឌិត បានដាក់ ចេញ​នូវ​ក្រម សីល​ធម៌‌​ដ៏តឹងរ៉ឹង​សម្រាប់​ស្រីអំពី​ការថែរក្សា​ភ្នក់ភ្លើង​ទាំង​បី​គឺ :

ភ្លើង​ក្រៅ​កុំ​នាំ​ទៅ​ក្នុង ឲ្យ​ឆេះ​រីក​ធំ​ផ្តុំ​បង្កាត់ ភ្លើង​ក្នុង​មិន​ប្រុងប្រយ័ត្ន នាំ​មក​បង្កាត់​ឲ្យ​ឆេះ​ឯ​ក្រៅ អុជអាល​បណ្តាល​ឲ្យ​ក្តៅ ដាល​ដល់​កូនចៅ​អសោចិ៍​អប្រិយ ។ ភ្លើង​មួយ​នោះ​រក្សា គឺ​គុណ​មាតាបិតា​ស្ងួន​គ្រង ឲ្យ​នាង​ធ្វើ​ដោយ​គន្លង ប្រតិបត្តិ​កុំ​ឆ្គង​នឹង​ឪពុកម្តាយ​។ ភ្លើង​មួយ​កុំ បែង​ក្រឡា គឺ​បី្ត​អាត្មា​ស្ថិតសេ្ថរ​រួម​រ័ក្ស​។​

ដូ​ចេះ្ន​ភ្នក់ភ្លើង​ទាំងបី​នោះ​គឺ ទី​1-​ភ្លើង​ក្រៅ ភ្លើង​ក្នុង ពោល​គឺ​ស្រី​ត្រូវ​ប្រុងប្រយ័ត្ន រវាង​ញាតិសណ្តាន​នៅក្រៅ ផ្ទះ និង​មនុស្ស​ក្នុងផ្ទះ ចៀសវាង​នាំពាក្យ​មិនល្អ​ចុះឡើង ដែល​បណ្តាល​នាំឲ្យ​កើត​ជម្លោះ​បែកបាក់ ហើយ​ដែល​លោក​ចាត់ ទុក​ជា​ភ្នក់ភ្លើង​មួយ​។  ទី​2-​ការយកចិត្តទុកដាក់​ផ្គាប់ផ្គុន​សងគុណ​ឪពុកម្តាយ​ទាំងសងខាង ក៏​ជា​ប្រភព​នៃ សុភមង្គល​មួយ​ក្នុង​រង្វង់​គ្រួសារ​ដែរ ព្រោះ​ការ​ខ្វះ​ភាពកក់ក្តៅ​ពី​ឪពុកម្តាយ ឬ​ឪពុកម្តាយ កេ្មក ក៏​ជា​ភ្នក់ភ្លើង​មួយ​អាច​ឆាបឆេះ សុភមង្គល​គ្រួសារ​បាន​ដែរ  ។​ឯ​ភ្នក់ភ្លើង​ទី​3​នោះ គឺ​ត្រូវ​យកចិត្តទុកដាក់ ប្រណិបត្តន៍​ប្តី ដែល​ជា​កត្តា​សំខាន់​បំផុត​ក្នុង សុភមង្គល​គ្រួសារ​។​

មិន​អាច​បដិសេធ​បាន​ទេ​។ សម័យកាល​ណា​ក៏​ដោយ​លក្ខណៈ​ល្អ​របស់​ស្រី្ត នៅត្រង់ចំណុច​ទាំងនេះ​ដែល​ជា​បញ្ហា ធ្វើឲ្យ​មាន​ការយោគយល់​គ្នា​ក្នុងគ្រួសារ ក្នុងសង្គម ព្រោះ​ការប្រុងប្រយ័ត្ន​នេះ​ធើ្វ​ឲ្យមាន​សេចកី្តសុខ​ជា​និរន្តរ៍​។  ប៉ុ​នែ្ត អ្វី​ដែល​គួរ​ពិចារណា​នោះ​ត្រង់​ថា តើ​បុរស​វិញ​មិន​ចាំបាច់​រក្សា​ភ្នក់ភ្លើង​ទាំងបី​ទេ​ឬ​? ហេតុ​ដូច​មេ្តច​ក៏​បុរាណ​លោក​ប្រដៅ​តែ​ស្រី្ត​?

ការ​បែងចែក​តួនាទី​ក្នុង​ផ្ទះ​មក​ឲ្យ​ស្រី្ត​បែបនេះ គឺជា​ការរើសអើង​មួយ តែ​ក្រៅពីនេះ​គួរឲ្យ​កោតសរសើ​រណាស់ដែរ​ត្រង់ថា បណ្ឌិត​មៃ ប្រដៅ​ស្រី​ឲ្យ​ខំ​រៀន​ច្បាប់​ស្រី រៀន​ត្បាញ​រវៃ​ឆ្លៀត​ឱកាស​ជួយ​សេដ្ឋកិច្ច​គ្រួសារ​។ ហើយ បើ​មើលទៅ​ច្បាប់ប្រុស​វិញ​នោះ​យើង​ឃើញថា លោក​ក៏​មិន​បន្ធូរដៃ​ឲ្យ​បុរស​ដែរ លោក​បាន​ប្រដៅ​បុរស ឲ្យ​ស្ទុះស្ទារ​ធើ្វ​ការងារ​ក្រៅ​ផ្ទះ ក្នុងផ្ទះ​សព្វសារពើ សមល្មម​ឲ្យ​ភរិយា​គោរព ប្រណិបត្តិន៍​បី្ត​បានដែរ ព្រោះ​បើ​តាម​ច្បាប់ប្រុស​នោះ បី្ត​ល្អ​មិន​ធើ្វ​ឲ្យ​ខុស​ចិត្តប្រពន្ធ ឡើយ​។ រាល់​កិច្ចការ​របស់​ខ្លួន​ត្រូវបំពេញ​មិនបាច់​ប្រពន្ធ​ដាស់តឿន​ទេ​។ លោក​ក៏​ប្រដៅ​បុរស​ឲ្យ​សួរ​ចិត្ត ប្រពន្ធ​ក្នុង​ការចាយវាយ​ទ្រព្យ​របស់​ដែរ ថែម​ទាំង​ឲ្យ​ប្រុងប្រយ័ត្ន​នឹង​ចម្គួត​ទាំងបី គឺ​ឆ្គួតស្រី ឆ្គួតស្រា ឆ្គួត​ល្បែងពាលា ផងដែរ​។​

និយាយ​រួម​បណ្ឌិត​មៃ ក៏​បាន​ប្រដៅ​ប្រុសៗ​ឲ្យ​ខ្លួនប្រុស​គ្រប់លក្ខណ៍​ដែ​រ គ្រាន់តែ​ការ​បែងចែក​ថា អី្វ​ជាលក្ខណ៍​ស្រី្ត និង​អី្វ​ជា​លក្ខណ៍​បុរស​តែប៉ុណ្ណោះ​។ ហើយ​នេះ ក៏​ប្រហែល​មកពី​សម័យកាល​នោះ មនុស្ស​កំពុង​ប្រយុទ្ធ​នឹង​ជីវិត​ធម្មជាតិ ជីវិត​រស់នៅ​បែប​នោះ វា​ទាមទារ​ឲ្យ​ប្រុស​អ្នក​សាច់ដុំ​ធំ ត្រូវតែ​ចេញ​ទៅ​ធើ្វ​ការ​នៅ​វាល ហើយ​ស្រី​ដោយ​នៅ​ជាប់​កូនចៅ​ច្រើន មួយ​ហើយ​មួយទៀត ព្រោះ​សង្គម​យើង​មិន​ទាន់​យល់ដឹង​ពី​ការពន្យារ​កំណើត​បាន​ជា​លោក​មើលឃើញថា លក្ខណៈ ល្អប្រសើរ​របស់​ស្រី្ត​នោះ គឺ​ត្រូវ​នៅផ្ទះ​ថែរក្សា​កូន និង​ចេះ​ឆ្លៀត​ឱកាស​ធើ្វ​កិច្ចការ​ក្នុង​ផ្ទះ​ឲ្យបាន​ប្រពៃនោះ វា​ជា​លក្ខណៈ​ខ្ពង់ខ្ពស់​មួយ​របស់​ស្រី្ត​ទៅហើយ​។​

នៅក្នុង​សៀវភៅ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ឥន្ទ​បញ្ញា​ភិក្ខុ ហេង មណី​ចិន្តា លោក​បាន​និយាយ ពី​ភរិយា​គ្រប់លក្ខណ៍​ត្រង់​កម្លាំង​ទី​5​របស់​ស្រី្តនៅ​ទំព័​រទី​4​ថា “​កម្លាំង​សី​លធ​ម៌‌ គឺ​ការប្រព្រឹតិ្តល្អ ក្នុង​បែបបទ​សីល​ធម៌‌​ក្នុងឋានៈ​ជា​ភរិយា​គ្រប់លក្ខណ៍ ទន់ភ្លន់ សុភាពរាបសា ស្គាល់​ខុស​ស្គាល់​ត្រូវ​”​។ ក្រៅពីនេះ​លោក​បាន​លើក​ពី លក្ខណៈ​7​ប្រការ​របស់​ភរិយា​ដែល​ឆ្លុះ​គ្នា​ទៅ​នឹង​7​ប្រការ​របស់​ស្វាមី​ដែរ​នោះ​គឺ :

1-​ពេជ្ឈឃាត​ស្វាមី ពេជ្ឈឃាត​ភរិយា​

2-​ចោរ​ស្វាមី ចៅហ្វាយ​ភរិយា​

3-​ចៅហ្វាយ​ស្វាមី ចោរី​ភរិយា​

4-​បិតា​ស្វាមី មាតា​ភរិយា​

5-​ជេដ្វា​ស្វាមី អនុជ​ភរិយា​

6-​ភ​កី្ត​ស្វាមី ភ​កី្ត​ភរិយា​

7-​ទាសា​ស្វាមី ទាសី​ភរិយា​

ទើប​លោក មៀច ប៉ុណ្ណ ទីប្រឹក្សា​ក្រុម​ជំនុំ​ទំនៀមទម្លាប់​បាន​និយាយថា “​ខែ្មរ​ឲ្យ​ត​មៃ្ល​ទៅលើ​លក្ខណ៍​សម្រាប់​ជា​គ្រឿង​លម្អ​ដល់​កូនស្រី  ដើម្បី​បាន​លក្ខណ៍ ឬ​បាន​ឋានៈ​ជា​ស្រី​គ្រប់លក្ខណ៍​។ ខែ្មរ​និយម​បញ្ចូល​កូន​ក្នុង​ពិធី​មួយ​ហៅថា “​ពិធី​ចូល​ម្លប់​” នៅក្នុង​ម្លប់​មួយរយៈ​ពី​3​ខែ ទៅ​6-9​ខែ​ទៅ​មួយ​ឆ្នាំ គេ​ទទួលផល​បាន​លក្ខណ៍​បីយ៉ាង :

1-​រូប​លក្ខណ៍​, 2-​ចរិយា​លក្ខណ៍​, 3-​សមត្ថភាព​លក្ខណ៍​

ទី​1 : រូប​លក្ខណ៍​មានន័យ​ថា បន្ទុំ​សម្បុរ​រូបរាងកាយ​ឲ្យ​ល្អ​ផូរផង់​នៅក្នុង​ម្លប់ សម្រាក​សុខ​ស្រួល​ពុំ​មាន​ប្រកប កិច្ចការ​ធ្ងន់​ស្រាល​អី្វ​ឡើយ  បរិភោក​អាហា​របួស​នៅ​រាល់ថៃ្ងម​ក​រដូវ ញ៉ាំងឲ្យ​មានសុខភាព​កាន់តែ​ល្អ ព្រម​ជាមួយនឹង សម្រស់​កាន់តែ​ស្រស់ស្អាត​។​

ទី​2 : ចរិយា​លក្ខណ៍ : អប់រំ​សី​លធ​ម៌‌​រស់នៅ​ឲ្យ​បាន​សុភាពរាបសា ទន់ភ្លន់ ស័កិ្តស​ម​ជា​កូនស្រី ភរិយា ជា​មាតា ល្អ​របស់​ខែ្មរ​។​

ទី​3      :        សមត្ថភាព​លក្ខណ៍ : ចេះ​សព្វ​កិច្ចការ​មេផ្ទះ ដាំ​ស្ល ត្បាញ​រវៃ​……​។​ល​។​

ក្នុង​រឿង​ផ្កា​ស្រពោន​របស់លោក នូ ហា​ច លក្ខណ​សម្បតិ្តល្អរ​បស់​នាង​វិធាវី បាន​ត្រូវ​រង​សម្ពាធ​តឹងរ៉ឹង បែប​ប្រពៃណី​ខាងលើ​នេះ​យ៉ាង​ឥតខ្ចោះ ហើយ​បានជា​ធើ្វ​ឲ្យ​នាង​សុខចិត្ត​ខាំ​មាត់ សង្កត់ចិត្ត​គោរព​ម្តាយ ក៏​ត្រូវតែ​ធ្វើឲ្យបាន រក្សា​ភ​កី្ត​ភាព​សេ្ន​ហា​ក៏​ត្រូវតែ​ធ្វើឲ្យបាន​។​

សម្ពាធ​ប្រពៃណី​នេះ ធើ្វ​ឲ្យ​នាង​ខ្លាច​ពាក្យ​តិះដៀល​ថា ជា​ស្រី​ខាត​លក្ខណ៍ ជា​បុត្រី​អកត្ត​ញ្ញូ ជា​សង្សារ​សាវា ស៊ូ​ខាំមាត់​អត់ទ្រាំ ចម្បាំង​ក្នុង​ឱ​រ៉ា រហូត​ក្អួត​ឈាម​ស្លាប់​។  នាង​ខ្សឹកខ្សួល តែ​នឹង​ហាមាត់​ជម្រាប​ម្តាយ​តាម​យោបល់​នេះ ពុំរួច ដោយ​នាង​ជា​យុវតី​ស្រគត់ស្រគំ ធ្លាប់​មាន​កិរិយាមាយាទ​តាម​លំ​អាន​ទំនៀមទម្លាប់​បុរាណ​ចាស់ទុំ​ជានិច្ច​។  នាង​មាន​សេច​កី្តអៀនខ្មាស​ច្រើន មិន​ហ៊ាន​ចរចា​ពី​សេចកី្តសេ្ន​ហាសោះ​ឡើយ ប្រការ​មួយ​ទៀត​នាង​គិត​ឃើញថា សម័យនេះ ហួស​ឱកាស​ទៅហើយ ទោះ​នាង​ប្រកែក​រឹងរូស​ដូច​មេ្តច ក៏​មុខ​ជា​យាយ​នួន​គាត់​បែរ​ស​មី្តថាទេ​វិញ​មិនខានឡើយ​។​

ក្នុង​រឿង “​មហោសថ​” ព្រះ​មហោសថ​ជា​បុរស​រើស​ប្រពន្ធ លុះ​បាន​ជួប​នឹង​នាង​អម​រា មហោសថ​បាន​ចោទ​ជា ប្រស្នា​ជា​ច្រើន​សា​សែ្វងយល់ថា អមរា​ជា​ស្រី​មាន​បញ្ញា​លើសលប់​នោះ ទើប​គាត់​សី្ត​ដ​ណឹ្ត​ង​ជា​ភរិយា ហើយ​ក្រោយមក នៅពេល​ដែល​អាចារ្យ​ចិត្ត​ខ្មៅ​4​រូប ប៉ង​បំបែកបំបាក់​នាង​ពី​ព្រះ​មហោសថ ដើម្បី​យាយី​រំលោភ​បំពាន​លើ​រាងកាយ​នាង នាង​ក៏​បាន​រក​វិធី​ធ្វើ​គន្លឹះ​យន្ត ផ្ចាញ់​អាចារ្យ​ទាំង​4​នោះ​ឲ្យដល់​នូវ​កី្តវិនាស​។​

ក្នុង​រឿង “​ចៅ​ស្រទបចេក​” នាង​កេស​មាលា បាន​សុំ​ពរ​ពី​ព្រះរាជា​ឲ្យ​នាង​មាន​មាត់ទិព្វ​ក្នុងការ​ធ្វើ​ជា​សាក្សី​ឲ្យ​ចៅ​ស្រទបចេក ដែល​ត្រូវ​សេដ្ឋី​ឪពុក​នាង​ធើ្វ​បាប  ការសុំ​ពរ​នេះ​ជា​ប្រាជ្ញា​ដ៏​វាងវៃ ដែល​ធ្វើឲ្យ​នាង​រក្សាបាន​នូវ​ចិត្តភ​កី្ត ចំពោះ​ចៅ​ស្រទបចេក​ជា​សង្សារ​ផង និង​ការសង្គ្រោះ​ឪពុក​នាង​ចេញពី​ទោសឧក្រិដ្ឋ​ផង​។​

រួម​សេចកី្តមក តាមរយៈ​អក្សរសិល្បិ៍​ខាងលើ​អាច​ឲ្យ​យើង​សនិ្នដ្ឋាន និង​ឲ្យនិយមន័យ​ស្រី​គ្រប់​លក្ខណ៍ថា មិនមែន​ស្ថិតនៅលើ​តែ​កិច្ចការ​ផ្ទះសម្បែង និង​សី​លធ​ម៌‌​សុភាពរាបសាទ​ន់​ភ្លន់​រាក់ទាក់​ប៉ុណ្ណោះ​ទេ តែ​ស្រី​ត្រូវ​ប្រកប​ដោយ​ការ ឈ្លាសវៃ ការយល់ដឹង​លើ​ផែ្ន​កប​ចេ្ច​ក​ទេស សេដ្ឋកិច្ច កិច្ចការ​ច្បាប់​តុលាការ​ទៀត​ផង ដែល​ជា​ខ្នាត​លក្ខណៈ​បរិបូណ៍ របស់​ស្រី្ត​។​

លក្ខណ៍​របស់​បុរស​ស្រី្ត​

តាម​តម្រា​បុរាណ​បានសរសេរថា បុរស​ដែល​ប្រកប​ដោយ​លក្ខណៈ​26​ប្រការ ហៅ​ថា​បុរស​គ្រប់លក្ខណ៍​គឺ :

1-​ឧស្សាហ៍​ខ្នះ​ខែ្នង​ធើ្វ​ការងារ រៀនសូត្រ​មិន​ប្រកាន់​ខ្លួន​

2-​មិន​ចេះ​លួច​ប្លន់​កេងកិប​ឆបោក​

3-​មិន​ឈ្លានពាន​ចំពោះ​កូន​ប្រពន្ធ​អ្នកដទៃ​

4-​មិន​រំភើប​ញាប់​ញ័រ​ភ័យ​ផេ្តសផ្តាស​

5-​មិន​និយាយ​កុហក​ភូតភរ​ឲ្យលើស​ពី​ការពិត​

6-​មិន​និយាយ​ត្រាប់​ឲ្យគេ​អៀនខ្មាស​

7-​បាន​ឮ​ដំណឹង​អី្វ​ហើយ វិនិច្ឆ័យ​សិន​ទើប​ជឿ​ជា​ក្រោយ​

8-​ធើ្វ​ការងារ​មិន​រួសរាន់​ពេក​

9-​មិន​ចេះ​និយាយ​បំផ្លើស​សើច​លេង​

10-​ចេះ​ទទួល​ភ្ញៀវពន្លឺ​មិន​រើសមុខ​

11-​មាន​ថ្នាំកែរោគ​បម្រុង​មិន​ខ្វះ​ក្នុងពេល​ត្រូវការ​

12-​មិន​ប្រាប់​ការណ៍​សម្ងាត់​ដល់​អ្នកដទៃ​

13-​មិន​ផ្ញើ​របស់​ទុក​នឹង​បុគ្គល​មិនគួរ​ផ្ញើ​

14-​មានចិត្ត​អត់ធន់​តស៊ូ​មិន​រួញរា​ចំពោះ​កិច្ចការ​

15-​មាន​ស្វាមី​ភ​កិ្ត​ចំពោះ​ចៅហ្វាយ​

16-​មិនចេះ​ឡិកឡក់​ចំពោះ​ស្រី​ក្រមុំ​

17-​ស្គាល់​ចំណេញ​ស្គាល់​ខាត​

18-​រក​ប្រដាប់​តុបតែង​ខ្លួន​ឲ្យ​ភរិយា​បុត្រ​ធីតា​និង​ខ្លួនឯង​

19-​មិន​ទិញជឿ​នូវ​របស់​ប្រើប្រាស់​គ្រប់យ៉ាង​

20-​ដឹងគុណ តប​គុណ សរសើរគុណ​នៃ​អ្នកមានគុណ​

21-​គោរព​តាម​ឱវាទ​មាតា បិតា ញាតិមិត្ត និង​អ្នកប្រាជ្ញ​

22-​ចេះ​អត់ទ្រាំ​ស្តាប់​នូវ​ពាក្យ​ដែល​សី្តបន្ទោស​ប្រដៅ​

23-​មាន​កាយវាចា​សមរម្យ​មិន​ឆ្គង​

24-​ឲ្យដំណឹង​មនុស្ស​ក្នុង​ផ្ទះ​ហើយ​សឹម​ចេញទៅ​

25-​ចេះ​វាយ​ប្រដៅ​កូន​ដោយ​រំពាត់​យ៉ាង​តូច​

26-​ខឹង​ឆាប់​បាត់ មិន​ចងកំហឹង​ទុក​

តើ​អី្វ​ទៅ​ជា​ស្រី​គ្រប់លក្ខណ៍​នោះ​?

តាម​តម្រា​បុរាណ​បានសរសេរថា ស្រី្ត​ដែល​ប្រកប​លក្ខណៈ​31​ប្រការ ហៅ​ថា​ស្រី្ត​គ្រប់លក្ខណ៍​គឺ :

1-​មិនចេះ​អេចអូច​និយាយដើម​គេ​

2-​ចេះ​គួរសម​ទទួល​មាតា បិតា និង​ស្វាមី​

3-​ដឹងគុណ តប​គុណមាតា បិតា ញាតិសណ្តាន​ទាំងពីរ​ខាង​

4-​មិនចេះ​ដេក​ថៃ្ង​

5-​មិន​វ​ងេ្វ​ង​ភេ្ល​ច​មុខ​ភេ្ល​ច​ក្រោយ​

6-​ចេះ​ថែទាំ​របស់ទ្រព្យ​

7-​មិន​ផិតក្បត់​ស្វាមី​

8-​មិនចេះ​ប្រច័ណ្ឌ​ស្វាមី​

9-​គ្មាន​កល​មាយា​

10-​មិន​រំសាយ​សក់​ឲ្យគេ​ឃើញ​

11-​មានចិត្ត​អត់ធន់​ធ្ងន់ធ្ងរ​

12-​មាន​ជើង​ស្រាល​មិន​ទន្ទ្រាំ​ក្ឌុងក្ឌាំង​

13-​មិន​ឈរ ឬ​អង្គុយ​ស​មែ្ញ​ង​កាយ​ឲ្យគេ​ឃើញ​

14-​មិន​ដើ​រញិក​ញ៉ក់​កាច់រាង​

15-​ចេះ​សង្រួម​ភែ្ន​ក មិន​ក្រេឡក​រឡេមរឡាម​

16-​មាន​ដំណឹង​ល្អ មិន​គ្រលែង​កាយ ជំ​ទយគូទ​

17-​មិន​បង់បោយ​ញាក់ស្មា គ្រលែង​ដើមដៃ​

18-​មាន​សំឡេង​តិច​ច្បាស់លាស់​

19-​មិនចេះ​ឡេះឡោះ​លេងសើច​

20-​មិន​និយាយ​ផ្តោះផ្តង​ចំពោះ​បុរស​

21-​មិន​ទម្រន់​ធើ្វ​ការណា ធើ្វ​ទាល់តែ​ហើយ​ការ​នោះ​

22-​ទៅណា​ឆាប់​ត្រឡប់មកវិញ​

23-​ចេះ​ទុកដាក់​អីវ៉ាន់​ក្នុងពេល​គួរ​ទុក​

24-​ចេះ​រៀបចំ​ផ្ទះសម្បែង​

25-​ចេះ​តុបតែង​គ្រឿងឧបភោក​-​បរិភោក​

26-​ខ្លាចចិត្ត​ស្វាមី មាតា បិតា ហើយ​គោរព​តាម​ឱវាទ​

27-​បរិភោក​ចំណីអាហារ​ក្រោយ​មាតា បិតា និង​ស្វាមី​

28-​ឈប់​បរិភោក​មុន​មាតា បិតា និង​ស្វាមី​

29-​ដេក​លក់​ក្រោយ​ស្វាមី​

30-​ភ្ញាក់​មុន​ស្វាមី​

31-​មាន​មេត្តាករុណា​ចេះ​ធើ្វ​បុណ្យទាន​

លក្ខណៈ​បុរស​-​ស្រី្ត​គ្រប់លក្ខណ៍​តាម​តម្រា​បុរាណ ដូច​បាន​ជម្រាបជូន​ខាងលើ​នេះ បើ​តាម​សម័យ​បច្ចុប្បន្ន​ឃើញថា មាន​លក្ខណៈ​ខ្លះ​ហួស​សម័យ​ទៅហើយ  ប៉ុ​នែ្ត​ទោះបីយ៉ាងណា​ក៏ដោយ បើ​បុរស​-​ស្រី្ត​ណា​ប្រកប​ដោយ​លក្ខណៈ​ដូច បាន​បរិយាយ​ជា​គោលៗ​មកនេះ បុរស​-​ស្រី្ត​នោះ គួរ​រាប់​ថា​ជា​មនុស្ស​គ្រប់លក្ខណ៍​ដោយ​បរិបូណ៌‌​។​

សាស្ត្រាចារ្យ នួន សុភ័ណ្ឌ វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​។

សីល៥ និងកល្យាណធម៌៥យ៉ាង

ពាក់ព័ន្ធនឹងការកើតឡើងនៃមនុស្ស-សត្វក្នុងលោកនេះ សាសនាភាគច្រើន​បានអះអាង​ថា ព្រះ ឬ អាទិទេព របស់ខ្លួនជាអ្នកបង្ក និងបង្កើតភពផែនដី មនុស្ស-សត្វ និង អ្វីៗទាំងអស់នៅលើភពផែនដី។  ចំណែកព្រះពុទ្ធសាសនា មានលក្ខណៈខុសពី​សាសនាទាំងឡាយ ដោយមិនគ្រាន់តែ​មិនបានទទួលស្គាល់ថា ព្រះ ឬអាទិទេពជាអ្នកធ្វើបែបនោះទេ ថែមទាំងបដិសេធ ហើយអះអាងថា ពិភពលោក មនុស្ស-សត្វ និងអ្វីៗទាំងអស់ក្នុងលោកនេះ កើតឡើងដោយហេតុ និង បច្ច័យផេ្សងៗបូកបញ្ចូលគ្នា។  ពេលនេះយើងនឹងលើកយកការបង្កើតមនុស្ស-សត្វ និងលទ្ធផល ដែលមនុស្ស-សត្វទទួលបាននៅក្នុងលោក ហើយមិនបានលើកយក​ការកកើតពីអ្វីផេ្សងទៀត​មកពិភាក្សាឡើយ  ព្រះពុទ្ធសាសនាបានសំដែងទុកមកថា ធម៌‌ដែលបង្កើតអោយមានជីវិតមនុស្ស-សត្វក្នុងលោកមាន5យ៉ាង :

1-អវិជ្ជា បានដល់មហាភូតរូបទាំង4 គឺ ដី ទឹក ភ្លើង ខ្យល់

2-តណ្ហា បានដល់សេចក្តីប្រាថ្នា ឬការសេពកាមគុណ

3-ឧបាទាន បានដល់ការប្រកាន់យកនូវខន្ធទាំង5 ឬភព កនែ្លងដែលសត្វកើត

4-កម្ម បានដល់អំពើល្អ ឬអាក្រក់ដែលសត្វបានធ្វើ

5-អាហារ ចំណីដែលមនុស្ស សត្វបរិភោគ។

កាលបើមានធម៌‌ទាំង5យ៉ាងនេះកើតឡើងហើយ មនុស្ស សត្វនឹងអាចកើតមានជីវិត​នៅក្នុងលោកនេះ​បាន។  នេះគឺជាសង្ខារធម៌‌ ពោលគឺច្បាប់ធម្មជាតិ ដែលបង្កើតអោយមាន និងបែងចែកមនុស្ស សត្វ អោយមានខ្ពស់ទាប មាន ក្រ ល្អ អាក្រក់ សុខ និង ទុក្ខ  ។ល។  ទៅតាមកម្មជាគោល ឬជាបច្ច័យដែលសត្វបានធ្វើទុកមកខុសៗគ្នា  ។

អកុសលកម្មបានបង្កើតជីវិតមកត្រឹម :

-មច្ឆាជាតិ រស់នៅក្នុងទនេ្ល បឹងបួរ សមុទ្ទ សាគរដែលមានឧបករណ៍គឺ : ដី ទឹក លំហរអាកាស រុក្ខជាតិ ខ្យល់អុកស៊ីហ្សែន និងជម្រកសម្រាប់ត្រី  ។ល។  ជាគឿ្រងអាស្រ័យ។

-បក្សីជាតិ រស់នៅតាមធម្មជាតិរបស់វាបានព្រោះមានឧបករណ៍គឺ : ដី ទឹក លំហអាកាស រុក្ខជាតិ ខ្យល់អុកស៊ីហែ្សន ចំណីអាហារ ជម្រក និង ស្លាបរបស់វា  ។ល។  ជាគឿ្រងអាស្រ័យ។

កុសលកម្មបានបង្កើតជីវិតមកខ្ពង់ខ្ពស់គឺ :

-មនុស្សជាតិ អាចរស់បានព្រោះមានឧបករណ៍ : ដី ទឹក ភ្លើង ខ្យល់ ចំណីអាហារ​សំលៀកបំពាក់ ទីជម្រក ឬគេហដ្ឋាន ថ្នាំព្យាបាលរោគ សីតុណ្ហភាពគ្រប់គ្រាន់ ធម៌‌ ឬច្បាប់សាសនា សង្គម និង ភាសា  ។ល។

លើសពីនេះទៀត មនុស្សត្រូវមានទំនៀមទំលាប់ ប្រពៃណី សាសនា អក្សរសាស្រ្ត ការប្រកបមុខរបរទទួលទាន ការសិក្សារៀនសូត្រ សិទ្ធិសេរីភាព និងការគោរពច្បាប់  ។ល។  ជាគឿ្រងអាស្រ័យ។

តាំងពីបុរាណកាលមកបច្ចប្បន្នកាល និងរហូតទៅអនាគតកាលខាងមុខទៀត បំណងរបស់​បុគ្គលគ្រប់រូបដែលចង់បានដូចគ្នាគឺ : សេចក្តីសុខ សេចក្តីចម្រើន សន្តិភាព កិត្តិយស នាមឈ្មោះ សេចក្តីថៃ្លថ្នូរ និងការសរសើរ ( លាភ , យស , សុខ និងសរសើរ )  ។ល។  ប៉ុនែ្ត​បំណងប្រាថ្នារួមរបស់បុគ្គលទាំងអស់នោះ មិនអាចកើតឡើងដោយ ឯកឯង ឬដោយព្រះ អាទិទេពណាមួយជាអ្នកបណ្តាល ឬនាំយកមកអោយឡើយ  គឺត្រូវកើតចេញអំពីកម្ម ជាហេតុ​គឺអំពើដែលបុគ្គលទាំងអស់គ្នាបានធ្វើទុកពីខាងដើម និងពេលបច្ចុប្បន្ននោះឯង។  បើយើងធ្វើអំពើល្អ នឹងបានផលល្អ បើធ្វើអំពើអាក្រក់ នឹងបានផលអាក្រក់ (ពេលខ្លះធ្វើអោយគេឃើញថា ទង្វើអាក្រក់ បែរជាបានផលល្អ ហើយទង្វើល្អ បែរជាបានផលអាក្រក់ទៅវិញជាដើម។  ប្រការនេះ ជនជាសប្បុរសគប្បីសិក្សាអោយបានស៊ីជំរៅ ចំពោះទស្សនៈ កម្ម-ផលនេះនៅក្នុងសៀវភៅឈ្មោះ ជំនួយសត្តិ របស់អគ្គបណ្ឌិត ប៊ុត សាវង្ស។   ដូចេ្នះ ដើម្បីអោយសត្វលោកបានទទួលផលល្អ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់អោយយើងទាំងអស់គ្នា (មិនថាជាពុទ្ធសាសនិក ឬ មិនមែនជាពុទ្ធសាសនិក ) ខិតខំរក្សាសីលទាំង5គឺ :

1-មិនត្រូវសំលាប់សត្វ បំបាត់ជីវិតមនុស្ស-សត្វដទៃ

2-មិនត្រូវកាន់យកទ្រព្យរបស់អ្នកដទៃ ដែលគេមិនបានអោយដោយកាយ ឬដោយ​វាចា ឬកឹបកេង ទ្រព្យអ្នកដទៃ

3-មិនត្រូវសេពកាមគុណចំពោះបុរសស្រ្តីដែលមានម្ចាស់ហួងហែងរក្សា

4-មិនត្រូវនិយាយកុហក ភូតភរ ឆបោកអ្នកដទៃ

5-មិនត្រូវសេព ផឹក ហិត ជក់ គឿ្រងញៀនស្រវឹងគ្រប់ប្រភេទ

សីលទាំង5យ៉ាងនេះ គឺជានាវាសម្រាប់សត្វលោកជិះឆ្លងសមុទ្ទសាគរ គឺវាលវដ្តសង្សារ អោយរួចផុតពីការលិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លង់ក្នុងទឹក និងសត្វសាហាវមានក្រពើ ឆ្លាម ជាដើម។

-ការមិនសំលាប់ជីវិតបុគ្គលដទៃ ធ្វើអោយសង្គមសុខសាន្ត

-ការមិនលួចប្លន់ កេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃ ធ្វើអោយសង្គមមនុស្ស​មានទំនុកចិត្តគ្នា។

-ការមិនសេពកាមគុណចំពោះបុរសស្រ្តី​ ដែលមានម្ចាស់ហួងហែងរក្សា ឈ្មោះថា​ធ្វើ​អោយ​​សង្គមមនុស្ស មានសុភមង្គលក្នុងគ្រួសារ លុបបំបាត់ការជួញដូរមនុស្ស ចាប់រំលោភ អំពើហឹង្សា ឬការជះទឹកអាស៊ីដដាក់គ្នា  ។ល។

-ការមិននិយាយកុហកធ្វើអោយសង្គមមនុស្សមានទំនុកចិត្ត និង មានជំនឿចំពោះគ្នា​នឹងគ្នា ហើយមានចិត្តស្មោះត្រង់។

-ការមិនសេពគឿ្រងញៀនស្រវឹងឈ្មោះថា លុបបំបាត់ចោល​ ការជួញដូរ​គឿ្រងញៀន​គ្រប់ប្រភេទ ធ្វើអោយមនុស្សមានបញ្ញា មានការយល់ត្រូវ និងគោរពគ្នា​ទៅវិញទៅមកនៅក្នុងសង្គម។

អ្នកមានសីលបៀ្របដូចជារថយន្ត ឬទោចក្រយានយន្ត​ ដែលយើងទិញហើយមានពន្ធ​ត្រឹមត្រូវ មានស្លាកលេខ មានកញ្ចក់ មានពាក់មួកសុវត្ថិភាព ចេះគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវទាំងអស់នោះ ធ្វើអោយយើងអាច បើកបរ​ធ្វើចរាចរ​នៅក្នុងទីក្រុងដោយមិនមាននគរបាលណាមកឆាឆៅបានឡើយ។

សីលទាំង5នេះអាចកើតឡើងបានដោយអាស្រ័យលើកល្យាណធម៌‌ទាំង5យ៉ាងគឺ :

1-ទើបមិនសំលាប់សត្វដទៃ ( មានមេត្តា )

2-មានការចិញ្ចឹមជីវិតដោយប្រពៃ ទើបមិនលួចប្លន់ កេងប្រវ័ញ្ជ ប្រព្រឹត្តសំណូកសូកប៉ាន់ ( សម្មាអាជីវោ )

3-មានការត្រេកអរតែចំពោះភរិយា ស្វាមីរបស់ខ្លួនទើបមិនប្រព្រឹត្តខុសក្នុងកាម  (សទារសន្តោស)

4-មានការនិយាយពិត ទៀងត្រង់ ទើបមិនកុហក ( សច្ចៈ )

5-មានការមិនប្រមាថ ទើបមិនផឹកទឹកស្រវឹង នាំមកនូវបញ្ញា ( អប្បមាទៈ ) ។

សរុបសេចក្តីមក សីលទាំង5នេះ អាចជួយអោយសង្គមមនុស្សមានសុខសន្តិភាព វឌ្ឍនភាព ការគោរពសិទ្ធិ មានទំនុកចិត្ត មានក្តីសង្ឃឹម និង មានជំនឿចំពោះគ្នា នឹង គ្នាតរៀងទៅ៕