តើ Window 8 ពិតជាចេញមកទៀតហើយមែនទេ?

មាន​អ្នកខ្លះ​និយាយថា Window 8 បាន​ចេញ​អោយ​ប្រើ​ហើយ​ឬ​កំពុង​ប្រើ​ថែមទៀត​ផង​។​រឿង​នេះ​គឺ​ពិត​ជា​គួរ​ឲ្យ​ចម្លែ​កណាស់​ព្រោះ Window 7 ទើប​នឹង​ចេញ​ជា​ផ្លូវការ នៅ​ខែ កក្កដា ២០០៩​មក​ដល់​ឥឡូវ​ទើប​នឹង​បាន​ជាង​មួយ​ឆ្នាំ​ហេតុអ្វី​បានជា​មាន window 8 ចេញ​មក​ទៀត ហើយ​?

Window 8 Transformation Pack

តាមពិត​ពួកគេ​ប្រហែល​ជា​ប្រើ Windows 8 Transformation Pack ដែល​បន្ទាប់ពី​យើង​ដំឡើង​វា​ហើយ​វា​នឹង​ប្ដូរ Window របស់​យើង​ទៅ​រូបរាង windows 8 ដែល​ខុស​ពី Theme ធម្មតា​។ Windows 8 Transformation pack មាន​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន​ជាមួយនឹង​ការ design រូបរាង​ថ្មី​ដូចជា Taskbar, Explorer, boot screen និង login screen ថ្មី​។​ល​។​
Windows 8 transformation Pack នេះ​មាន​រូបរាង​មិន​ដូចនឹង Windows 8 ទេ​គឺ​វា​ត្រូវ​បាន​បង្កើត​តាម​ការគិត​របស់​អ្នកបង្កើត​គឺ​លោក Mufflerexoz ដោយ​ប្រើ DeviantART​។

Window 8 Transformation Pack មាន​ក្នុង CD Windows 8 របស់ Microsoft

ក្រុមហ៊ុន Microsoft កំពុង​រៀបចំ​បង្កើត Windows 8 ហើយ​បម្រុង​នឹង​ចេញ​ចុងឆ្នាំ​២០១១​នេះ​ប៉ុន្តែ​នា​ចុង​ខែ​តុលា​នេះ Microsoft បាន​និយាយថា Windows 8 នឹង​ចេញ​ប្រហែល​២​ឆ្នាំ​ទៀត (​ប្រហែល​ចុងឆ្នាំ​២០១២ ឬ​២០១៣)​។​ខាងក្រោម​នេះ​ជា​គំនិត​ខ្លះៗ​ដែល​មាន​ក្នុង Windows 8​។

មាន​អ្វីខ្លះ​ក្នុង Windows 8?

តាម​ការប្រកាស​ពី​គេហទំព័រ​ផ្សេងៗ​បានអោយ​ដឹង​ពី​លក្ខណៈ​ពិសេស​ដែល​មាន​ក្នុង Windows 8 ដូចជា​៖
-​មាន​IE9 និង Windows Media Player ជំនាន់​ថ្មី​
-Support ជាមួយនឹង USB 3.0 ព្រមទាំង Bluetooth 3.0
-Interface ជា​លក្ខណៈ 3D
-​មាន​Desktop store (​ដូច​នឹង Mac App Store ដែរ​)
-Logins តាម​មុខ​របស់​អ្នក​ប្រើ​
-​មាននូវ Body-sensing ស្រដៀង​នឹង Xbox Kinect
-​រយៈពេល boot-up មាន​ល្បឿន​លឿន​ជាង​មុន​
-​អាច​ដំណើរការ​នៅ​លើ​កំព្យូទ័រ 128-bits

6 Responses to តើ Window 8 ពិតជាចេញមកទៀតហើយមែនទេ?

  1. មិន​ទាន់​មាន​ទេ តែ​គេ​ប្រើ​តែ Them ដែល​កែប្រែ​ចេញ​ពី Window7 ខ្ញុំ​ធ្លាប់​បាន​សាក​ល្បង​​ប្រើ​ដែរ ឃើញ​ថា​ប្លែក​ភ្នែក

  2. Window8 គឺមានហើយ តែជាលក្ខណៈ beta មិនទាន់ដើរស្រួលនៅឡើយទេ។

  3. កុំព្យួទ័រខ្ញុំធ្លាប់ដោនឡូដចំដែរ តែពេលខ្ញុំសេតអាប់ទៅស្រាប់តែគាំងរហូតមិនដឹងជាមកពីអីទេ?៊

  4. រូបភាពខាងក្រោមជាThemeរបស់widnows 7ខ្ញុំធ្លាប់ប្រើហើយ។

  5. តើខ្ញុំអាចdownload window 8 ដោយwebsite na ? can u help me ?

  6. ចង់ប្រើ Them ដែរ មានហើយតែអត់ដឹងគេធើម៉េចផងហ្នឹង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s