កាលពីពេលកន្លងទៅថ្មីៗនេះ ខ្ញុំបើកម៉ូតូតាមផ្លូវឃើញក្មេងស្ទាវៗមួយចំនួនឈ្លក់វង្វេងនឹងសង្គមខ្លាំងណាស់។ ក្មេងមួយចំនួនចូលចិត្តនិយាយទូរស័ព្ទទៅកាន់មិត្តភក្តិ ឫក៏កំណាន់ចិត្តរបស់គេម្តងៗរាប់ម៉ោង ឯខ្លះទៀតឈ្លក់នឹងការតុបតែងកាយប្លែកៗតាមបែបអរិយធម៌បរទេស ហើយបើកម៉ូតូជែងគេឯងយ៉ាងលឿនបែបសង្ហារ។
ម្យ៉ាងដែរ បើនិយាយពីការចូលចិត្តនិយាយទូរស័ព្ទម្តងៗរាប់ម៉ោងរបស់យុវវ័យឥឡូវនោះ យើងមិនអាចបន្ទោសគេបានទេ ព្រោះនេះជាម័យបច្ចេកវិទ្យាទាន់សម័យ។ ក្រុមហ៊ុនទូរស័ព្ទចល័តនានាខំប្រឹងរិះរកការផ្សព្វផ្សាយថ្មីៗដើម្បីបម្រើដល់អតិថិជន ពិសេសអតិថិជនក្នុងស្រទាប់ទើបនឹងរះនេះឯង។ ចាំអីទៀត! បញ្ចូលលុយម្តងថែមសុទតែ៥០ភាគរយ ឫ១០០ភាគរយ មានសម្រាប់ក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធទៀត រឿងអីថាមិននិយាយ! និយាយហើយនិយាយទៀត តាំងពីក្នុងផ្ទះរហូតដល់ក្រៅផ្ទះ តាំងពីថ្ងៃរះរហូតដល់ថ្ងៃលិច។ បើនិយាយពីស៊ីមវិញ អាមួយអស់លុយ ដូរដាក់អាមួយទៀត។ បែបនេះ បើប្រាប់គេថាខ្មែរក្រនោះ តើគេជឿដែរទេ?
ចំណែកការតុបតែងលំអរកាយាវិញហ្អេះ! ខ្ញុំនេះបានត្រឹមតែមើលប៉ុណ្ណោះព្រោះបើមានគេរៀបចំតែងកាយស្អាតបែបនេះត្រូវតែមើល។ តែស្អីដែល អាម៉ាស់នោះគឺ ការតុបតែងរបស់ក្មេងឥឡូវពិបាកមើលត្រង់ថាវាលលើចំហរក្រោម ទោះបើខែក្តៅយ៉ាងណាក៏នៅតែវាលដែរមិនខ្លាចខូចស្បែកទេ ប្រហែលគេក្តៅស្អុះក៏ថាបាន។ លុះដល់ខែរងារ ក៏នៅតែវាលចំហរដដែល គេមិនរងារខ្លះទេឫយ៉ាងម៉េច? ពិតជាពូកែមែនយុវវ័យសម័យថ្មី!
ទន្ទឹមនឹងភាពហ៊ឺហារជាមួយទូរស័ព្ទ គ្រឿងលំអរកាយអស់នោះ ក៏មានទាំងម៉ូតូទំនើបៗដេញសេរីជិះជ្រែគេឯង វ៉ាឡានកាច់រាងចុះឡើងតាមផ្លូវសាធរណៈ ដោយមិនមានការអៀនខ្មាស់អីសោះ។ បើមិនខ្មាស់ខ្លួនឯង ឫអ្នកដទៃ ក៏គួរណាគិតដល់ឪពុកម្តាយអ្នកមានគុណដែរ តើលោកខ្មាស់គេជួសយើងយ៉ាងណាទៅ។ ពេលសប្បាយគិតតែខ្លួនឯង ម៉ែឪនៅផ្ទះមិនខ្ចីខ្វល់ដល់ជួបគ្រោះភ័យតាំងរត់រកម៉ែឪហើយ ហេងស៊យអាចម៉ែឪជាអ្នកធ្វើបុណ្យឲ្យកូនផងក៏មិនដឹង។
បើក្មេងឥឡូវទៅរៀនចេះបានប្រហែលការតែងខ្លួននោះប្រហែលប្រទេសរីកចំរើនហើយ ហេតុនេះគួរគិតឲ្យវែងឆ្ងាយផង កុំយកអនាគតខ្លួនមកបោះចោលកណ្តាលផ្លូវចឹង វាគ្មានកំណើតទេ។
-
អ្នកនិពន្ធ
ភ្ជាប់ទំនាក់ទំនង
ប្រក្រតីទិន
ឯកសារប្រចាំខែ
-
ប្រកាសប្រជាប្រិយ
-
មតិថ្មីៗ
ហែន សុថារដ្ឋ លើ ឆ្កែដ៏ស្មោះត្រង់! នៅយ… Lovepeehs05 លើ ឆ្កែដ៏ស្មោះត្រង់! នៅយ… អាក្បាលធំ លើ ឆ្កែដ៏ស្មោះត្រង់! នៅយ… ស្រុកខ្មែរ ស្នេហ៍ខ្ញ… លើ ឆ្កែដ៏ស្មោះត្រង់! នៅយ… ហែន សុថារដ្ឋ លើ ម្ហូបខ្មែរ -
ប្រកាសថ្មីៗ
- ពួកសិស្សស្ទាវជិះម៉ូតូដេញកាប់គ្នា ប៉ូលិសចាប់បានពីរនាក់
- វិស័យសំណង់កើនជាង៩៩ភាគរយក្នុងរយ:ពេល១០ខែឆ្នាំ២០១១
- ណាសាបង្ហោះយានតំលៃ២,៥ពាន់លានដុល្លារឆ្ពោះទៅភពអង្គារ
- ឆ្កែដ៏ស្មោះត្រង់! នៅយាមផ្នូរសពម្ចាស់១៤ឆ្នាំ
- ម្ហូបអាហារ និង លំហាត់ប្រាណជួយពន្យឺតដំណើរទៅរកភាពចាស់
- ព្យុះទី៤ឈ្មោះហៃម៉ានឹងធ្វើអោយមានភ្លៀងច្រើននៅកម្ពុជា
- Chrome OS របស់ក្រុមហ៊ុន Google
- តើ Window 8 ពិតជាចេញមកទៀតហើយមែនទេ?
- យុវវ័យសម័យថ្មី
- ខកចិត្តថ្ងៃធ្លាក់ខ្យល់ដំបូង
- ផ្អើលអំពីរលកស៊ូណាមីដោយសាររញ្ជួយដីកម្លាំង៧,៧រិច្ឆទ័រនៅឥណ្ឌូនេស៊ី
- ផ្លូវដែកភ្នំពេញ-ទូកមាសបើកឲ្យធ្វើចរាចរណ៍ឡើងវិញ
- ពណ៌ទឹកនោមបញ្ជាក់ពីបញ្ហាសុខភាព
- ចាប់ជនសង្សយ័១០នាក់ទៀតក្នុងឃាតកម្មលើថៅកែអេតចាយ
- ជនសង្ស័យសម្លាប់ថៅកែអេតចាយត្រូវឃាត់ខ្លួន
ចំណាត់ក្រុម
ទំព័រ
វើបសាយផ្សេងៗ
- ក្រសួងបរិស្ថាន 0
- ក្រសួងពាណិជ្ជកម្ម 0
- ក្រសួងសុខាភិបាល 0
- ក្រសួងសេដ្ឋកិច្ច 0
- ក្រសួងអប់រំយុវជន និងកីឡា 0
- គណបក្សប្រជាជនកម្ពុជា 0
- គណបក្សសមរង្ស៊ី 0
- គណបក្សសិទ្ធិមនុស្ស 0
- ទាញយក Software ផ្សេងៗ 0
- ទំព័របទចំរៀង 0
- បំលែងពី លីមូន ឫយូនីកូដ ទៅយូនីកូដ ឫលីមូន អនឡាញន៍ 0
- ផ្តល់ពត៌មានរហ័សនិងអាចជឿទុកចិត្តបាន 0
- មជ្ឈមណ្ឌលពត៌មានខ្មែរ 0
- មោទនភាពជាខ្មែរ 0
- យល់ដឹងពីបច្ចេកវិទ្យា 0
- វិទ្យុ rfi ខេមរភាសា 0
- វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA 0
-
រូបភាពពី Flickr


![Tulum Mexico in Late Afternoon Light [Explore #1, THANK YOU] Tulum Mexico in Late Afternoon Light [Explore #1, THANK YOU]](http://static.flickr.com/5470/7235972310_8c25258da5_t.jpg)
More Photos ទាញយក Yahoo Messenger 10
ទាញយក Skype 5.0.0.152
ទាញយក Gtalk
-
ចំនួនអ្នកចូលទស្សនា
- 4,336
ស្វែងរក




កុំតែឆ្ងល់ច្រើន នាំតែកើតចម្ងល់ថែមទៀតទេ…
មិនទៅឆ្ងល់ទេ តែមិនអស់ចិត្តហ្នឹងណា! ទោះយ៉ាងណាបានត្រឹមសម្លឹង ហើយបង្ហើរវាចារតាមអក្ខរ៉ា យើងមិនអាចទៅប្រដៅគេបានទេ… យើងមិនមែនម៉ែ ឪគេផង!