ព្រឹកនេះ ជាថ្ងៃទី២៩ ខែតុលា បើរាប់តាមថ្ងៃខែខ្មែរគឺថ្ងៃ៦រោច ខែអស្សុជដែលជាថ្ងៃដែលជិតឈានចូលដល់ខែកក្តិក និងជាខែធ្លាក់ខ្យល់លាយឡំនឹងអាកាសធាតុត្រជាក់។ ប៉ុន្តែ ថ្ងៃនេះនៅមិនទាន់ដល់ខែនោះនៅឡើយទេ ស្រាប់តែព្រលឹមស្រាងៗឡើងមានខ្យល់ធ្លាក់រំភើយៗត្រជាក់ដល់បេះដូងតែម្តង ធ្វើឲ្យខ្ញុំនេះរងារដល់កហ្មង! ហេហេហេ…
នឹកឃើញកាលពីឆ្នាំកន្លងទៅ កាលពីនៅរៀនមិនទាន់មានការងារធ្វើ ឲ្យតែដល់ខែនេះគឺបបួលមិត្តភក្តិទៅស្ទូចត្រីហើយធ្វើអីញ៉ាំជុំគ្នានៅមាត់ទឹក មានដូចជាបុកល្ហុង បង្អែម នំគ្រក់ ព្រមទាំងមានភេសជ្ជៈ និងគ្រឿងម្ជូរទៀតផង! មិនតែប៉ុណ្ណោះ បន្ទាប់ពីហូបរួចយើង ក៏មានកម្មវីធីព័ទ្ធវង់ដែរ (លេងបៀរ) គិតៗទៅសប្បាយម្យ៉ាងដែរ។ ស្រាប់តែពេលនេះ នឹកចង់មានកម្មវិធីអីចឹងទៀត តែទៅមិនរួចសោះព្រោះការងារត្រូវតែធ្វើហើយមិនអាចបោះបង់ការងារដោយសារពិធីជប់លៀងនោះទេ បើមិនចឹងច្បាស់ជាទាត់ខ្យល់មិនខាន។
ប៉ុណ្ណឹង មិនជារឿងគួរឲ្យសោកស្តាយប៉ុន្មានទេ រឿងដែលស្តាយនោះគឺថា ថ្ងៃនេះជាថ្ងៃឈប់សម្រាក (ព្រះរាជពិធីគ្រងរាជ្យសម្បត្តិព្រះករុណាសម្តេចព្រះបរមនាថនរោត្តមសីហមុនី) មិត្តភក្តិនាំគ្នាត្រាច់ចរទៅកំសាន្តនៅតាមរមណីយដ្ឋានផ្សេងៗអស់ហើយ តែអភ័ព្វអីតែខ្ញុំ? មិនបានទៅនឹងគេ ព្រោះកាន់អាជីពនៅក្នុងក្រុមហ៊ុនកាសែត គ្មានថ្ងៃបុណ្យទៀននឹងសោះ។ មិនដឹងជាកំសត់អីក៏កំសត់យ៉ាងនេះទេខ្ញុំ! សាក់គិតមើលហើយស្រម៉ៃមើលទៅ មេឃត្រជាក់ហើយធ្លាក់ខ្យល់ពីជើងបែបនេះ បើទៅដើរលេងនឹងគេតើសប្បាយយ៉ាងណា?



![Tulum Mexico in Late Afternoon Light [Explore #1, THANK YOU] Tulum Mexico in Late Afternoon Light [Explore #1, THANK YOU]](http://static.flickr.com/5470/7235972310_8c25258da5_t.jpg)



ម៉េចមិនគិតការហ្មងអ្ហូវ កុំឱ្យរងារទាន់ ហិហិហ
ចង់ដែរហ្នឹងណា តែលុយមិនគ្រប់សម្រាប់ដណ្តឹងប្តីផង ការអាម៉េចហូវ?
ញុមអត់យកលុយរ៉េ!
ឆួឆ្តី!
អត់លុយក៏បានដែល ញុំវិញព្រីជូន អោយតាពេញចិត្ត
ខ្ចីធានាទៅ ឱកាសល្អហើយណាខែនេះ
បើតាមយោបល់ខ្ញុំ កញ្ញាមិនពិបាកដើរលេងទេ ព្រោះដើរមិនបានច្រើន ហើយក៏ទៅមិនបានឆ្ងាយដែរ កញ្ញាគិតវិញបានច្រើនជាង គឺយើងអង្គុយគិតថា ទៅលេងឯណេះ ឯណោះ ដូចជា ទៅអង្គវត្ត ភ្នំគូលេន ក្រុងព្រះសីហនុ បូកគោ កែប ស្រុកថៃ ស្រុកយួន ស្រុកអាគាំង បារាំង អង្គ្លេ ជប៉ុន ចិន រុស្ស៊ី ជាដើម។ល។ គិតហើយយើង សរសេរកត់ទុក ទៅកន្លេងណាខ្លះ កុំឱ្យភ្លេច ខ្លាចក្រែងគេសួរមិនចាំ គឺកញ្ញាគិតតែ ១ ម៉ោងបានហើយ រួចហើយសារុបមើល បានទៅលេងឯណាខ្លះ ។
បើរងារវិញ ក៏មិនពិបាកទៅរក អីពិសេសដែរ បើបានវិញក៏មិនឃុំ ប៉ុន្មានដែរ ! អញ្ចេះទៅ វាល្អជាង កញ្ញាដឹង ហើយតើ នៅឥណ្តូនេស៊ី មានភ្នំភ្លើងផ្ទុះ ចឹងវាក្តៅខ្លាំងណាស់ ចឹងកញ្ញាអង្គុយបែរមុខ ឱ្យចំទៅសំដៅភ្នំភ្លើង នៅប្រទេសហ្នឹងទៅ ហើយលើកដៃទាំងពីរ អាំងភ្លើង យើងលើកដៃយូរតិច ហើយដាក់វិញ កុំឱ្យវាក្តៅខ្លាំងពេក សំរាកតិចហើយ លើកដៃទៀតទៅ ! បើមានគេសួរថា កញ្ញាធ្វើអី ? ខ្ញុំអាំងភ្លើង ! បើគេសួរថា ឯណាភ្លើង ? អាហ្នឹងឆ្លើយប្រាប់គេ តាមហ្នឹងទៅ ! បើនៅតែមិនបាត់រងារទេ ចាំប្រាប់ខ្ញុំ !
ហេ…ហេ….កុំទាន់អាលការប្តីខែនឹងអី ព្រោះអីខែនឹងហាងឆេងពុងតាឡើងថ្លៃ
ចន្ទដារា៖ យោបល់ល្អម្យ៉ាងដែរ តែសុំចន្ទដារាឯងបានជាគ្នា ព្រមអត់?
ឧត្តម៖ អីក៏ម៉េះ? បង្ហើបតិចសោះ ធ្វើឯងមកជួយបង្ហើយហ្មង!
បងទុំ៖ ឲ្យខ្ញុំសុំខ្ចីប្លង់ផ្ទះទៅបញ្ចាំគេ យកលុយដណ្តឹងឧត្តមបានអត់?
ក្មេងល្ងង់៖ ហាងឆេងឡើងថ្ងៃក៏មិនអី ឲ្យតែកក់ក្តៅ
រដ្ឋ: ហេហេចឹងទៅដណ្តឹងបងឧត្តមអោយលឿនៗទៅប៉ាយ៉ាត់គេផ្សេងដណ្តឹងយកគាត់ទៅបាត់ទៅ
ហិហិហិ… ឆាប់ទៅដណ្តឹងគាត់ទៅ ប្រយ័ត្នមេម៉ាយកូន១០ ដណ្តើមបាត់ទៅ!!! ព្រោះឭប៉ុន្មានថ្ងៃមុន រអ៊ូណាស់ពីរឿងហ្នឹង!!!!
លោកឧត្តមលក់ដាច់ដល់ម្លឹងផង? តើសុទ្ធឫអត់ហ្ន៎?
ទៅដណ្តឹងប្តីធ្វើអីមាំតែពិបាកកាយនិងមិនបានដេកពួនទេ.
ប្រៀបដូចអោបខ្ញែរជាប់និងដើមទ្រូង.
កុំប្រាប់ខ្ញុំថាដណ្តឹងប្តីទុកសំរាប់កំដៅ…….?……អោយសោះណា.
រដ្ឋ: ហេ…ហេ….សុទ្ធ រឹមិនសុទ្ធនុះទាល់តែយកបងឧត្តមទៅឆ្លុះអេកូរមើលសិនបានដឹង
ប្រាប់ហើយថាអត់យកលុយយកកាក់អីទេ ហ្វ្រីៗៗៗ
ខ្ញុំគ្មានប្លង់ផ្ទះទេ ថារដ្ឋ អើយមានតែខ្លួនមិនដឹងថា គេយកអត់ទេ សួរគេមើលបើគេយកចាំបងយកខ្លួនទៅបញ្ចាំ ហិហិហិ
អូចំនែកខាងខ្ញុំឯណេះវិញ ពាក់អាវក្រាសៗឡើងបីជាន់ហើយនៅតែរងារទៀត ក្រៀមអស់ហើយ
ផ្រុសៗអាឡូវខ្លួនងាយម៉េះហ្ន៎!
ថាត្រូវចំណុច និយាយលែងចេញហើយអ្ហេះ? បានតែ ញញឺម
ហាសហាស…
ខ្លួនងាយតែចិត្តមិនងាយទេ តែច្រីៗផ្ទុយពីហ្នឹង ល្អម៉ង!
ញ៉ុមធ្វើការដែរសោះ! មកធ្វើឡាអ៊ូអីតាឯង?! ហាសហាសហាស
ហេសហេស បងស្រីចេះតាមានហ្មង!
ភារម្យអើយ បងនិយាយតាមពិតតើហ៍…
ហិលឡូ កញ្ញា បែបមិនរងារទេ ភ្នំភ្លើងនៅតែឆេះចឹង ប្រយ័ត្នរលាកភ្លើងណា !
ខ្ញុំមិនបាននៅជិតភ្នំភ្លើងផង! មិនអីទេ