រញ្ជួយដីកម្លាំងខ្លាំងមួយបានកើតឡើងនៅឯនាយប្រទេសឥណ្ឌូនេស៊ីខាងលិចកាលពីយប់ថ្ងៃចន្ទ ដោយបានបង្កអោយមានការព្រមានអំពីរលកយក្សស៊ូណាមីមួយភ្លែតដែលជាហេតុនាំអោយមនុស្សរាប់ពាន់នាក់រត់ចាកចោលលំនៅដ្ឋានរបស់គេទៅរកកន្លែងមានសុវត្ថិភាពទាំងភិតភ័យតក់ប្រមា។តែទោះជាយ៉ាងណាមិនមានរបាយការណ៍អំពីការស្លាប់ឬរងរបួសពីរញ្ជួយព្រះធរណីនេះទេ។
ទីភ្នាក់ងារអង្កេតភូមិសាស្ត្រអាមេរិកបានិយាយថារំញ័យកំរិត៧,៧រិច្ឆទ័របានកើតឡើងនៅជំរៅ២០គីឡូម៉ែត្រឯនាយកោះស៊ូម៉ាត្រា។
យ៉ាងហោចណាស់ទីប្រជុំជន២នៅក្នុងខេត្តបេងគូលូនិងស៊ូម៉ាត្រាខាងលិចព្រមទាំងកោះជិតៗនោះបានរញ្ជួយញាប់ញ័រជាខ្លាំង។
សូហ្វយ៉ាន់ អាឡាវី អ្នកស្រុកម្នាក់នៅទីប្រជុំជនប៉ាដាងបាននិយាយថា“គ្រប់គ្នាបានរត់ចេញពីផ្ទះនៅពេលប្រដាប់បំពងសម្លេងរបស់ព្រះវិហារស្រែកព្រមានអំពីស៊ូណាមី។ផ្លូវឆ្ពោះទៅកាន់កូនភ្នំនៅជិតៗបានណែនទៅដោយមនុស្ស រថយន្តនិងទោចក្រយានយន្ត”។
អ្នកស្រុកឈ្មោះ អាដេ ស្យាពូត្រាបាននិយាយថា“ពួកយើងគិតតែខំងាកមើលក្រោយក្រែងទឹកចូលមកដល់”។
រញ្ជួយតូចកម្លាំង៥រិច្ឆទ័របានកើតឡើងនៅជិតមួយម៉ោងក្រោយរញ្ជួយពីដំបូងហើយតំបន់នោះនៅតែប្រុងប្រយ័ត្នអំពីការរញ្ជួយថែមទៀត។ទីភ្នាក់ងារអង្កេតភូមិសាស្ត្រអាមេរិកបាននិយាយថារញ្ជួយកំរិត៦,១រិច្ឆទ័របានកើតឡើងនៅម៉ោង២និង៣៧នាទីទៀបភ្លឺ។
ឥណ្ឌូនេស៊ីជាកម្រងកោះធំបំផុតក្នុងលោក ជាកន្លែងងាយរងរញ្ជួយដីនិងមានកសកម្មភាពភ្នំភ្លើងខ្លាំងជាងគេដោយសារប្រទេសនេះស្ថិតនៅលើទ្រនរទ្វីបដែលគេហៅថា“កងភ្លើងប៉ាស៊ីហ្វិក”។
ទីប្រជុំជនប៉ាដាងនេះធ្លាប់ត្រូវរញ្ជួយដីកម្លាំង៧,៦រិច្ឆទ័របំផ្លាញខ្ទេចខ្ទីរកាលពីមួយឆ្នាំមុនដោយបានសម្លាប់មនុស្សយ៉ាងតិច៧០០នាក់និងបំផ្លាញអាគារប្រមាណ១៨០.០០០។
រញ្ជួយនេះបានកើតឡើងក្រោយរញ្ជួយដីកម្លាំង៩,១រិច្ឆទ័រនិងរលកយក្សស៊ូណាមីកាលពីឆ្នាំ២០០៤នៅស៊ូម៉ាត្រាដែលបានសម្លាប់មនុស្ស២៣០.០០០នាក់នៅប្រទេសមួយចំនួនតែច្រើនជាងគេនៅឥណ្ឌូនេស៊ី។



![Tulum Mexico in Late Afternoon Light [Explore #1, THANK YOU] Tulum Mexico in Late Afternoon Light [Explore #1, THANK YOU]](http://static.flickr.com/5470/7235972310_8c25258da5_t.jpg)



នៅប្រទេសហ្នឹងរំជួយអី ញឹកម្លេះ ? ប្រទេសខ្មែរយើងពិតជាសំណាងណាស់ មិនដែលបានរំជួញម្តងណាឡើយ ខ្ញុំក៏មិនភ្លេចដែរ កាលពី២០០៤ មានហេតុភេទអស្ចារ្យណាស់ដែរ នៅស្រុកខ្ញុំ ដោយមានខ្យល់ត្រជាក់ខុសធម្មតា និងទឹកក្នុងស្រះវិល ដូចគេកូរ រហូតដល់ចាស់ៗរត់រកគ្រូទាយ តើមានខុសអីចេះ បានជាទឹកវិលចឹង ? ខ្ញុំបានប្រាប់គាត់ថា មិនមានខុសអីទេ យាយ! ប្រហែលជារំជួយផែនដី នៅទីណាមួយហើយ យាយ ! ខ្ញុំថាឥតខុសមែន ! រហូតដល់ថ្ងៃជិតត្រង់ ឮសូរវិទ្យុ BBC ផ្សាយថារំជួយដី នៅក្នុងសមុទ្រយ៉ាងខ្លាំង នៅពេលនោះ ម៉ោងប្រហែលជា ១ឬ២ រសៀលហើយ ខ្ញុំហៅទូរស័ព្ទទៅ អាស៊ីសេរី នៅភ្នំពេញ គេអត់ទាន់បាន ដឹងផង ប្រហែលពួកគាត់ រវល់ដេកលក់ហើយ មើលទៅ្! ខ្ញុំចាប់អារម្មណ៍តាំងពីម៉ោង ៨-៩ព្រឹកម្លេះ សូម្បីតែសត្វមាន់ សត្វឆ្កែ ក៏វាដឹងដែរ គឺវានាំគ្នារត់ចលាចល់ ខុសធម្មតា ហើយមេឆ្កែមួយនោះ កើតកូនព្រមពេលនោះដែរ ចឹងហេតុភេទវាច្បាស់ជា អស្ចារ្យណាស់ ផ្អើលសត្វចឹងហើយ មនុស្សយើងអត់ដឹង ទៀត !
ហើយកញ្ញា ហេន សុថារដ្ឋ នៅទីណាដែរ ពេលនោះ ? មានដឹងអីចំឡែកនឹងគេដែរ ឬអត់ទេ ?