កំណាត់ផ្លូវដែកប្រវែង ១១០ គម ត្រូវបានសម្ពោធដាក់ឱ្យធ្វើចរាចរណ៍ឡើងវិញកាលពីព្រឹកថ្ងៃទី ២២ ខែ តុលា ក្រោយពីផ្អាកដើម្បីជួសជុលមួយរយៈនៅក្នុងល្បឿនកំណត់ត្រឹម ៥០ គមក្នុងមួយម៉ោង ។
លោក វេន ហាន (Wayne Hunt )អគ្គនាយកក្រុមហ៊ុន ធូល ហ្គោលបល ឡូជីស្ទិច (Toll’s Global Logistics) បានឱ្យដឹងថា នៅក្នុងដំណាក់កាលដំបូងជាមួយនឹងទឹកប្រាក់វិនិយោគប្រម៉ាណជា៥លានដុល្លារ នេះក្រុមហ៊ុនបានដាក់ឱ្យដំណើរការត្រឹមតែសេវាដឹកជញ្ជូនទំនិញសិន រីឯអ្នកដំណើរនៅមិនទាន់បានកំណត់ ពេលវេលាច្បាស់លាស់នៅឡើយទេ។លោកបានបញ្ជក់ថានៅក្នុងដំណាក់កាលដំបូងគឺក្រុមហ៊ុនផ្តល់ការងារដល់បុគ្គលិកប្រម៉ាណជា ១៥០ នាក់ហើយនឹងបន្តស្វែងរកបុគ្គលិកបន្ថែម ពី ៦០០ ទៅ ៧០០ នាក់។
លោក តូច ចាន់កុសល បានឱ្យដឹងថា ការបើកចរាចរណ៍ផ្លូវដែកដែលសម្ភោធរលីកំណាត់ផ្លូវ ១១០ គម នេះ សេវាកម្មដំបូងគឺស៊ីម៉ង់ ដោយកំណត់ល្បឿនដឹកជញ្ជូនត្រឹមតែ ៥០ គម នៅក្នុង១ម៉ោង។
ការបើកចរាចរណ៍ផ្លូវដែកនេះគឺនឹងអាចកាត់បន្ថយតម្លៃទំនិញ កាត់បន្ថយ ការចំណាយលើការថែទាំផ្លូវ ដែលខូចខាតដោយសារតែការដឹកធ្ងន់ៗ និង កាត់បន្ថយការកកស្ទះចរាចរណ៍ ការជំរុញនិងកែសំរួលដល់ចរាចរណ៍ទំនិញឆ្លងព្រំដែននិងធ្វើសមាហរណកម្មនៅក្នុងតំបន់ជាដើមជាដើម ។
កំណាត់ផ្លូវដែក ១១០ គម ដែលភ្ជាប់ទីក្រុងភ្នំពេញទៅកាន់ទូកមាសខេត្តកំពតនេះ គឺជាផ្លូវដែក កំណាត់ទី១នៃកំណាត់ផ្លូវដែកនៅភាគខាងត្បូងរបស់ប្រទេស។ កំណាត់ផ្លូវដែកទី២ ប្រវែង ១៤០ គម ដែលភ្ជាប់ពីទូកមាសទៅកាន់ខេត្តព្រះសីហនុ កំពុងតែជួសជុល ហើយរំពឹងថា នឹងត្រូវតភ្ជាប់នៅក្នុង ឆ្នាំ ២០១១ ។ ផ្លូវដែកមួយខ្សែរទៀតដែលភ្ជាប់ពីភ្នំពេញទៅកាន់ប៉ោយប៉ែតព្រំដែនថៃ ចំងាយប្រម៉ាណជា ៣៩០ គម នឹងត្រូវជួសជុលរួចនៅក្នុងរង្វង់ឆ្នាំ ២០១២ ខាងមុខ ។
លោក គូនីអូ បានឱ្យដឹងថា កំណាត់ផ្លូវដែកដែលត្រូវស្តារនេះធនាគារអភិវឌ្ឈន៍អាស៊ីបានផ្តល់ប្រាក់ កម្ចីចំនួន ៨៤ លានដុល្លារ អូស្ត្រាលីបានផ្តល់ជំនួយឥតសំណងចំនួន ២១,៥ លានដុល្លារ មូលនិធិអូប៉ិច សំរាប់អភិវឌ្ឈន៍ចំនួន ១៣ លានដុល្លារ និង ជំនួយជាផ្លូវដែកពីរដ្ឋាភិបាលម៉ាឡេស៊ីចំនួន ២,៨ លានដុល្លារ ដោយឡែករដ្ឋាភិបាលកម្ពុជាបានចូលរួមបដិភាគមកចំនួន ២០,៣ លានដុល្លារ ។
-
អ្នកនិពន្ធ
ភ្ជាប់ទំនាក់ទំនង
ប្រក្រតីទិន
ឯកសារប្រចាំខែ
-
ប្រកាសប្រជាប្រិយ
-
មតិថ្មីៗ
ហែន សុថារដ្ឋ លើ ឆ្កែដ៏ស្មោះត្រង់! នៅយ… Lovepeehs05 លើ ឆ្កែដ៏ស្មោះត្រង់! នៅយ… អាក្បាលធំ លើ ឆ្កែដ៏ស្មោះត្រង់! នៅយ… ស្រុកខ្មែរ ស្នេហ៍ខ្ញ… លើ ឆ្កែដ៏ស្មោះត្រង់! នៅយ… ហែន សុថារដ្ឋ លើ ម្ហូបខ្មែរ -
ប្រកាសថ្មីៗ
- ពួកសិស្សស្ទាវជិះម៉ូតូដេញកាប់គ្នា ប៉ូលិសចាប់បានពីរនាក់
- វិស័យសំណង់កើនជាង៩៩ភាគរយក្នុងរយ:ពេល១០ខែឆ្នាំ២០១១
- ណាសាបង្ហោះយានតំលៃ២,៥ពាន់លានដុល្លារឆ្ពោះទៅភពអង្គារ
- ឆ្កែដ៏ស្មោះត្រង់! នៅយាមផ្នូរសពម្ចាស់១៤ឆ្នាំ
- ម្ហូបអាហារ និង លំហាត់ប្រាណជួយពន្យឺតដំណើរទៅរកភាពចាស់
- ព្យុះទី៤ឈ្មោះហៃម៉ានឹងធ្វើអោយមានភ្លៀងច្រើននៅកម្ពុជា
- Chrome OS របស់ក្រុមហ៊ុន Google
- តើ Window 8 ពិតជាចេញមកទៀតហើយមែនទេ?
- យុវវ័យសម័យថ្មី
- ខកចិត្តថ្ងៃធ្លាក់ខ្យល់ដំបូង
- ផ្អើលអំពីរលកស៊ូណាមីដោយសាររញ្ជួយដីកម្លាំង៧,៧រិច្ឆទ័រនៅឥណ្ឌូនេស៊ី
- ផ្លូវដែកភ្នំពេញ-ទូកមាសបើកឲ្យធ្វើចរាចរណ៍ឡើងវិញ
- ពណ៌ទឹកនោមបញ្ជាក់ពីបញ្ហាសុខភាព
- ចាប់ជនសង្សយ័១០នាក់ទៀតក្នុងឃាតកម្មលើថៅកែអេតចាយ
- ជនសង្ស័យសម្លាប់ថៅកែអេតចាយត្រូវឃាត់ខ្លួន
ចំណាត់ក្រុម
ទំព័រ
វើបសាយផ្សេងៗ
- ក្រសួងបរិស្ថាន 0
- ក្រសួងពាណិជ្ជកម្ម 0
- ក្រសួងសុខាភិបាល 0
- ក្រសួងសេដ្ឋកិច្ច 0
- ក្រសួងអប់រំយុវជន និងកីឡា 0
- គណបក្សប្រជាជនកម្ពុជា 0
- គណបក្សសមរង្ស៊ី 0
- គណបក្សសិទ្ធិមនុស្ស 0
- ទាញយក Software ផ្សេងៗ 0
- ទំព័របទចំរៀង 0
- បំលែងពី លីមូន ឫយូនីកូដ ទៅយូនីកូដ ឫលីមូន អនឡាញន៍ 0
- ផ្តល់ពត៌មានរហ័សនិងអាចជឿទុកចិត្តបាន 0
- មជ្ឈមណ្ឌលពត៌មានខ្មែរ 0
- មោទនភាពជាខ្មែរ 0
- យល់ដឹងពីបច្ចេកវិទ្យា 0
- វិទ្យុ rfi ខេមរភាសា 0
- វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA 0
-
រូបភាពពី Flickr

![Tulum Mexico in Late Afternoon Light [Explore #1, THANK YOU] Tulum Mexico in Late Afternoon Light [Explore #1, THANK YOU]](http://static.flickr.com/5470/7235972310_8c25258da5_t.jpg)

More Photos ទាញយក Yahoo Messenger 10
ទាញយក Skype 5.0.0.152
ទាញយក Gtalk
-
ចំនួនអ្នកចូលទស្សនា
- 4,336
ស្វែងរក



