ពណ៌ទឹកនោមបញ្ជាក់ពីបញ្ហាសុខភាព

១- ទឹកនោម​ពណ៌​ក្រហម​ចាស់ : អាច​បណ្តាលមកពី​ការ​ទទួលទាន​អាហារ​ដែល​មាន​ពណ៌​ក្រហម ឬ​ពណ៌​ដែល​ស្រដៀង​គ្នា ។ តែ​ប្រសិនបើ​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ថា មិន​បាន​ទទួលទាន​អាហារ​ដែល​មក​ពណ៌​ក្រហម នោះ​វា​អាច​បញ្ជាក់បាន​ថា ជា​ឈាម​ដែល​ចេញមក​ពី​តម្រង​នោម ឬ​រលាក​ប្លោក នោម ឬ​អាច​មាន​អ្វី​ដំណើរការ​ខុស​ប្រក្រតី​ក្នុង​រាងកាយ ដែល​អ្នក​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន​ទាន់ពេលវេលា ។

២- ទឹកនោម​មាន​ពណ៌​ត្នោត : អាច​បណ្តាលមកពី​ការ​ទទួលទាន​សណ្តែក ក្នុង​បរិមាណ​ច្រើនពេក ឬ​អាច​បណ្តាលមកពី​សំណក​ឈាម​ដែល​លាយឡំ​គា្ន ហើយ​ត្រូវ​បញ្ចេញ​តាម​ទឹក​នោម​ក៏​ថា​បាន ។ ដូចនេះ​វិធី​ដែល​ល្អ គួរ​គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ។

៣- ទឹកនោម​ពណ៌​លឿង : ប្រសិនបើ​ទឹកនោម​មាន​ពណ៌​លឿង​ខ្ចី អាច​បញ្ជាក់​ថា អ្នក​បាន​ទទួលទាន​វីតាមីន B ច្រើន​លើសពី​តម្រូវការ ។ តែ​ប្រសិន បើ​ទឹកនោម​មាន​ពណ៌​លឿង​ចាស់ បញ្ជាក់ថា អ្នក​ទទួល​ទាន​ទឹក​មិន​បាន​គ្រប់គ្រាន់ ។​តែ​ប្រសិន​អ្នក​ច្បាស់​ថា អ្នក​បាន​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់ ហើយ​ទឹកនោម​នៅ​មាន​ពណ៌​លឿងចាស់​ដដែល អ្នក​គួរ​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ។

៤- ទឹកនោម​ពណ៌​ល្អក់ : សាកល្បង​ទទួលទាន​ទឹកក្រូច ជាមុនសិន ។ ប្រសិនបើ​អាការ​នេះ នៅតែ​មិន​បាត់ វា​អាច​បណ្តាលមកពី​ការឆ្លង​មេរោគ​ប្រភេទ​ផ្សេងៗ ក៏​ថា​បាន ។ ដូចនេះ អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​រក​ដំណោះស្រាយ ។

៥- ទឹកនោម​ពណ៌​ទឹកក្រូច : អាច​បណ្តាល​មក​ពី​ប្រើប្រាស់​ថ្នាំ Pyeidium ដែល​ប្រើ​ក្នុង​ការព្យាបាល​ជំងឺ​រលាក​ប្លោកនោម ឬ​ការ​ពិសា​អាហា​រលាយ​ពណ៌​ទឹកក្រូច ។

ដកស្រង់ពី www.cen.com.kh

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s